|
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxin វៀតណាមបានអំពាវនាវគាំទ្រការប្តឹងតវាក្រុមហ៊ុនគីមីអាមេរិក (VOV) |
Vovworld-នាថ្ងៃទី១៦មេសាខាងមុខ តុលាការទីក្រុង Evry ដំបន់ក្រុងប៉ារីស
បារាំងនឹងជំនុំជំរះការប្តឹងតវារបស់លោកស្រី Tran To Nga (ពលរដ្ឋបារាំងដើមកំណើតវៀតណាម)ជាជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxin ប្តឹង
តវាក្រុមហ៊ុនគីមីអាមេរិកដែលបានចូលរួមផលិតកម្មផ្គត់ផ្គងជាតិគីមីពុលសំរាប់
កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ នេះជាព័ត៌មានដែលត្រូវ
បាននាំចេញនៅសន្និសីទកាសែតស្ដីពីការប្តឹងតវារបស់លោកស្រី Tran To Nga
ដោយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxinវៀតណាម
ដែលបានរៀបចំនាព្រឹកថ្ងៃទី១០មេសានៅទីក្រុងហាណូយ។ ឧត្តមសេនីយ៍ឯក
Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/
Dioxin វៀតណាមបានឲ្យដឹងថា៖
“ប្រសិនបើក្រោយនេះតុលាការសំណូមពរជនរងគ្រោះដោយជាតិគីមីពុល
ពណ៍លឿងទុំធ្វើជាសាក្សីគឺយើងខ្ញុំនឹងមកធ្វើជាសាក្សីនៅតុលាការ។ ប្រសិន
បើតុលាការចេញសាលក្រមគឺក្រុមហ៊ុនអាមេរិកនឹងត្រូវមានការទទួលខុសត្រូវ
ចំពោះមុខច្បាប់។ ខ្ញុំជឿជាក់ថាយុត្តធម៍នឹងឈ្នះ។”
ក៏នៅសន្និសីទកាសែតនេះដែរ សមាគមជនរងគ្រោះដោយជាតិគីមីពុល
ពណ៍លឿងទុំ/Dioxin វៀតណាមបានអំពាវនាវសមាគមអ្នកច្បាប់ប្រជាធិបតេយ្យ
អន្តរជាតិបំផុសចលនាផ្សព្វផ្សាយដ៏ទូលំទូលាយសំរាប់ប្រជាជនគ្រប់ប្រទេស
អំពីសោកនាដកម្មដែលជាតិគីមីពុលពណ៍លឿងទុំ/Dioxin បង្កឡើងចំពោះមនុស្ស
និងបរិស្ថាន៕