សមាគមជនវៀតណាមនៅកូរ៉េខាងត្បូងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែង “វៀតណាមក្នុងបះដូងខ្ញុំ”
(VOVWORLD) - នាយប់ថ្ងៃទី ៤ ខែកញ្ញានៅទីក្រុងសេអ៊ូល សមាគម ជនវៀតណាមនៅកូរ៉េខាងត្បូងបានផ្សាយផ្ទាល់ (livestream) ព្រឹត្តិការ ណ៍ដោយប្រកាសបុគ្គលនិងសមូហភាព ដែលឈ្នះការប្រកួតប្រជែងផលិតវីដេអូ “វៀតណាមក្នុងបះដូងខ្ញុំ”។
ការប្រកួតនេះគឺជាសកម្មភាពរបស់សមាគមដោយមានការឧបត្ថម្ភពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាបុណ្យជាតិវៀតណាមថ្ងៃទី ២ ខែកញ្ញា និងមានគោលបំណងលើកទឹកចិត្តស្មារតីប្រជាជនវៀតណាម រួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
ក្រៅពីរង្វាន់សម្រាប់បុគ្គលនិងជាសមូហភាព គណៈកម្មាធិការរៀបចំក៏បានប្រគល់ពានរង្វាន់ការចាប់អារម្មណ៍ដល់សមាគមន៍និស្សិតវៀតណាមនៅក្រៅប្រទេសនៃសាកលវិទ្យាល័យ Hanseo ជាមួយនឹងស្នាដៃ “២ កញ្ញា - ទិវាប្រវត្តិសាស្ត្ររបស់វៀតណាម” និងពានរង្វាន់ពេញចិត្តរបស់ទស្សនិកជន Thai Duc Kien ជាមួយបទចម្រៀង “Hoang Sa Truong Sa ជារបស់វៀតណាម”៕