សមាគមជនវៀតណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ២០១៤

សមាគមជនវៀតណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ២០១៤ - ảnh 1
សមាគមជនវៀតណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ២០១៤ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ សមាគមជនវៀតណាមនៅបារាំងបានរៀបចំ ពិធីទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមីឆស័ក ២០១៤ នៅទីក្រុងបារីស។ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក  Hoang Tuan Anh បានចូលរួមនិងជួបសំណេះសំណាលជាមួយអណិកជនវៀតណាម។ លោក
Henry Dang អ្នកទទួលបន្ទុកកិច្ចការបរទេសនៃសមាគមជនវៀតណាមនៅបារាំង
 បានឲ្យដឹងថា៖

“ក្នុងឆ្នាំ ២០១៣ ទំនាក់ទំនងរវាងវៀតណាមនិងបារាំងបានក្លាយទៅជាទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រ ឆ្នាំបារាំងនៅវៀតណាមបានប្រព្រឹត្តទៅប្រកបដោយ
ជោគជ័យ។ ក្នុងឆ្នាំ ២០១៤ នឹងមានការបោះជំហានជាច្រើនទៀតជាមួយនឹង ឆ្នាំវៀតណាមនៅបារាំងដែលទើបនឹងបើកជាផ្លូវការ។ វៀតណាមទទួលបាន

សមិទ្ធិលេចធ្លោជាច្រើនហើយសមាគមជនវៀតណាមនៅបារាំងមានមោទនភាព 
ណាស់។ ប៉ុន្តែ យើងខ្ញុំក៏បានចែករំលែកការសកល្បងដែលប្រទេសជាតិកំពុង ប្រឈមមុខនិងសមាគមជនវៀតណាមនៅបារាំងជានិច្ចកាលសាមគ្គីជាមួយ
ប្រជាជនវៀតណាមក្នុងប្រទេសដើម្បីជំនះពុះពារលើការសកល្បងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ