សមាគមជនវៀតណាមនៅបារាំងប្រឆាំងជំទាស់បណ្ដាជើងហោះហើររបស់ចិនទៅប្រជុំកោះ TruongSa

សមាគមជនវៀតណាមនៅបារាំងប្រឆាំងជំទាស់បណ្ដាជើងហោះហើររបស់ចិនទៅប្រជុំកោះ TruongSa - ảnh 1
សមាគមជនវៀតណាមនៅបារាំងប្រឆាំងជំទាស់បណ្ដាជើងហោះហើររបស់ចិនទៅប្រជុំកោះ Truong Sa (Image: VNA)


(VOVworld) – បណ្ដាសមាគមជនវៀតណាមនៅបារាំងនិងមិត្តភក្តិបារាំង
 នាថ្ងៃទី ១៨ មករា បានថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាជើងហោះហើរ
សាកល្បង របស់ចិនទៅកាន់កោះថ្មរ Chu Thap ចំណុះប្រជុំកោះ Truong
Sa របស់វៀតណាម។ សេចក្តីប្រកាសបានលើកច្បាស់ថា៖ ទង្វើគ្រោះថ្នាក់
នេះរបស់ប៉េកាំងបានរំលោភដ៏ធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិជាពិសេសគឺ
អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS) តាមនោះហាមឃាត់រាល់
ទង្វើផ្លាស់ប្តូរសភាពដើមក្នុងតំបន់។ សេចក្តីប្រកាសបានអំពាវនាវឲ្យសហ
គមន៍អន្តរជាតិប្រឆាំងជំទាស់រាល់ទង្វើបង្ករឿងហេតុរបស់ចិនសំដៅធានា
សេរីភាពនាវាចរណ៍ស្ថិរភាពក្នុងតំបន់និងសន្តិភាពលើ សកលលោក។ មុន
នោះ​នាថ្ងៃទី ២ និងទី ៦ មករា ឆ្នាំ ២០១៦ ចិនបានដំណើរការសាកល្បង
ជើងហោះហើរទៅកាន់ព្រលានយន្តហោះដែលប្រទេសនេះកសាងខុស
ច្បាប់នៅកោះថ្មរ Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។
ភ្លាមមួយរំពិច អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai
Binh បានចេញផ្សាយសេចក្តីប្រកាសប្រឆាំងជំទាស់ទង្វើររំលោភលើ
អធិបតេយ្យភាព របស់ចិនចំពោះប្រជុំកោះ Truong Sa របស់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ