សមាគមជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត


សមាគមជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត - ảnh 1
សមាគមជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើតរបស់
វៀតណាម (iMAGE: Vietnam+)


(VOVworld) – នារសៀថ្ងៃទី ១៨ ឧសភា ជនវៀតណាមរាប់រយនាក់ដែលកំពុងរស់នៅ និងរៀនសូត្រនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋ Virginia រដ្ឋ Maryland ទីក្រុង New York ទីក្រុង
​ Boston រដ្ឋ Massachussets របស់អាមេរិក រួមជាមួយមិត្តភិក្តអាមេរិកបានប្រមូលផ្តុំនៅ
ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននិងស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង New
York ដើម្បីប្រឆាំងជំទាស់ការដែល ចិនដាកស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមហើយទាមទាឲ្យចិន
ត្រូវដកស្ថានីយ៍ខួងចេញពីតំបន់សមុទ្រខាងកើតរបស់វៀតណាមភ្លាមមួយរំពិច។ នា
ថ្ងៃទី ១៨ ឧសភា សមាគមជនវៀតណាមនៅអ៊ីតាលីក៏ដូចជាជនអ៊ីតាលីស្រឡាញ់
វៀតណាមបានរៀបចំការបង្ហែរក្បួននៅមុខស្ថានទូតចិនប្រ​ចាំនៅរដ្ឋធានី Rome សំដៅ
ប្រឆាំងជំទាស់ការដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ សមាគមនិស្សិតវៀតណាមនៅអ៊ីតាលី
ក៏បានចេញសេចក្តីថ្លែងការថ្កោលទោសទង្វើរបស់ចិនលើសមុទ្រខាងកើតរបស់
វៀតណាមផងដែរ។

នាថ្ងៃដ៏ដែល សមាគមជនវៀតណាមនៅ Angola នៅកូរ៉េខាងត្បូង ឆែកនិងលើ
ពិភពលោកទាំងមូលក៏បានឡើងសម្លេងប្រឆាំងជំទាស់ទង្វើរំលោភលើអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់ចិនលើតំបន់ដែនសមុទ្ររបស់វៀតណាម ទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ