សមាគមត្រីប្រាវៀតណាមប្រឆាំងជំទាស់ការដែលរដ្ឋាភិបាលអាមេរិកហូតពន្ធលក់បង្ខូចតំលៃ
(VOV) /  
|
សមាគមត្រីប្រាវៀតណាមបានស្នើរភាគីអាមេរិកជ្រើសរើសប្រទេសបង់ក្លាដែសជាប្រទេសប្រៀបធៀប (VOV) |
VOV-នាថ្ងៃទី៦កញ្ញា សមាគមត្រីប្រាវៀតណាមបានមានសេចក្តីប្រកាសជា
ផ្លូវការប្រឆាំងជំទាស់លទ្ធផលហូតពន្ធប្រឆាំងលក់បង្ខូចតំលៃរបស់រដ្ឋាភិបាលអាមេរិកចំពោះផលិតផលត្រីប្រាវៀតណាមនាំចូលទីផ្សារអាមេរិក។ សមាគមត្រីប្រាវៀតណាមបានស្នើរភាគីអាមេរិកជ្រើសរើសប្រទេសបង់ក្លាដែសជាប្រទេស
ប្រៀបធៀបដើម្បីគិតកំរិតលក់បង្ខូចតំលៃនិងកំរិតពន្ធប្រឆាំងលក់បង្ខូចតំលៃជំនួស
ឲ្យឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីជាប្រទេសមាន GDP ខ្ពស់ជាងវៀតណាម របៀបចិញ្ចឹមត្រីប្រានៅឥណ្ឌូនេស៊ីក៏មិនប្រហាក់ប្រហែលនឹងរបៀបចិញ្ចឹមត្រីប្រានៅ
វៀតណាមឡើយ។ ដូច្នេះការជ្រើសរើសឥណ្ឌូនេស៊ីបានធ្វើឲ្យវៀតណាមត្រូវ
ទទួលកំរិតពន្ធខ្ពស់ជាងជាច្រើននិងជះឥទ្ធិពលដល់ផ្នែកចិញ្ចឹមត្រីប្រាវៀតណាម
ទាំងមូល៕
-VOV