សមាគមន៍ធុរជននិងវិនិយោគិនវៀតណាម-កូរ៉េខាងត្បូងបង្កើតសាខាថ្មី

(VOVWORLD) - VKBIA មានគោលបំណងថា នាពេល ខាងមុខនឹងបើកទូលាយបណ្ដាញសាខាលើទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងគ្រោងនឹងបង្ហាញសាខា VKBIA នៅតំបន់ភាគខាងជើង តំបន់ភាគ កណ្ដាលនិងតំបន់ភាគខាងត្បូងវៀតណាមនាខែមករាឆ្នាំ២០២០៕

នាថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង សមាគមន៍ធុរ ជននិងវិនិយោគិន វៀតណាម-កូរ៉េខាងត្បូង (VKBIA) បានរៀបចំពិធីប្រកាស សេចក្ដីសម្រេចចិត្តបង្កើតសាខា VKBIA នៅតំបន់ Gyeonggi សំដៅបង្កើន សកម្មភាពតភ្ជាប់វិនិយោគរវាងប្រទេសទាំងពីរ។

        ថ្លែងនៅពិធីនេះ ប្រធាន VKBIA លោក Tran Hai Linh បានអោយដឹង ថា គោលដៅរួមរបស់ VKBIA មិនត្រឹមតែសំដៅពន្លឿនកិច្ចសហប្រតិបតិ្តការ រវាងសហគ្រាសវៀតណាមនិងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងបង្កើន ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក៏ដូចជាអនុវត្តស្ដង់ដារបច្ចេកវិទ្យារបស់កូរ៉េ ខាងត្បូងចូលក្នុងការផលិតកសិផលនានារបស់វៀតណាម សំដៅជួយ សម្រួលដល់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមចូលទីផ្សារកូរ៉េខាងត្បូងនិងទីផ្សារផ្សេងៗទៀត។ VKBIA មានគោលបំណងថា នាពេល ខាងមុខនឹងបើកទូលាយបណ្ដាញសាខាលើទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងគ្រោងនឹងបង្ហាញសាខា VKBIA នៅតំបន់ភាគខាងជើង តំបន់ភាគ កណ្ដាលនិងតំបន់ភាគខាងត្បូងវៀតណាមនាខែមករាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ