សមាគមន៍និស្សិតវៀតណាមរំលឹកខួបលើកទី៧០ឆ្នាំទិវាបង្កើត

(VOVWORLD) - នៅពិធីនេះ លោក Vo Van Thuong ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹមបានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ លើកទី២ ជូនសមាគមន៍និស្សិតវៀតណាម។ នេះជាកិត្តិយសដ៏ថ្លៃថ្លា ដោយទទួលស្គាល់ការរួមវិភាគទាននានារបស់សមាគមន៍និស្សិតវៀតណាមនាពេលកន្លងទៅ។
សមាគមន៍និស្សិតវៀតណាមរំលឹកខួបលើកទី៧០ឆ្នាំទិវាបង្កើត - ảnh 1ពិធីប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ជូនសមាគមន៍និស្សិតវៀតណាម (រូបថត៖ laodong.vn) 

  នាយប់ថ្ងៃទី៥ខែមករានៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍និស្សិត វៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០ឆ្នាំទិវាប្រពៃណីរបស់សិស្សានុសិស្ស និស្សិតនិងសមាគមន៍និស្សិតវៀតណាម (ថ្ងៃទី ៩មករាឆ្នាំ១៩៥០-ថ្ងៃ ទី៩មករាឆ្នាំ២០២០)។ នៅពិធីនេះ លោក Vo Van Thuong ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹមបានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ លើកទី២ ជូនសមាគមន៍និស្សិតវៀតណាម។ នេះជាកិត្តិយសដ៏ថ្លៃថ្លា ដោយទទួលស្គាល់ការរួមវិភាគទាននានារបស់សមាគមន៍និស្សិតវៀតណាមនាពេលកន្លងទៅ។

        ក្នុងឱកាសនេះដែរ សមូហភាពចំនួន១០ដែលមានស្នាដៃឆ្នើមក្នុង ការងាររបស់សមាគមន៍និងចលនានិស្សិតវៀតណាម ទទួលបានប័ណ្ណ សរសើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ហើយកម្មាភិបាលសមាគមន៍ឆ្នើម ចំនួន១០០នាក់ក៏ទទួលបានពានរង្វាន់ “ផ្កាយខែមិកសិ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ