សមាគម​​នារី​វៀត​ណាមបាន​​អះអាងពី​ឋានៈ​ ​ជា​អង្គការ​ជួរ​មុខ​​​ធ្វើ​សកម្មភាព​ដើម្បី​សុភមង្គល​របស់​ស្ត្រី

(VOVWORLD) - នៅថ្ងៃទី ១១ ខែមីនា មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៣ បានបើកសម័យប្រជុំដើម្បីបញ្ចប់កម្មវិធីការងារទាំងមូល។
សមាគម​​នារី​វៀត​ណាមបាន​​អះអាងពី​ឋានៈ​ ​ជា​អង្គការ​ជួរ​មុខ​​​ធ្វើ​សកម្មភាព​ដើម្បី​សុភមង្គល​របស់​ស្ត្រី - ảnh 1 គណៈកម្មាធិការមជ្ឈិមនៃសមាគមនារីវៀតណាម និតិកាលទី១៣។ (រូបថត៖ Lam Khanh/ TTXVN)

មហាសន្និបាតបានជ្រើសរើសតំណាងនារីចំនួន ១៥៥រូប ចូលគណៈកម្មាធិការមជ្ឈិមនៃសមាគមនារីវៀតណាម និតិកាលទី១៣; បោះឆ្នោតជ្រើសរើសគណៈអធិបតី ប្រធាន អនុប្រធានចំនួន ៤រូប និងសមាជិកគណៈកម្មាធិការអធិការកិច្ច សម្រាប់អាណត្តិ ២០២២-២០២៧។ លោកស្រី Ha Thi Nga ត្រូវបានគណៈប្រតិបត្តិការបោះឆ្នោតនិងជ្រើសរើសឡើងវិញ ជាប្រធានសមាគមនារីវៀតណាម និតិកាលទី១៣ ដោយមានសំឡេងគាំទ្រ ១០០%។ មហាសន្និបាតបានបោះឆ្នោត អនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់សមាគមនារីវៀតណាម ដោយមានគោលដៅ៖ លើកកំពស់ប្រពៃណី សាមគ្គីភាព ភាពច្នៃប្រឌិត ម្ចាស់ការធ្វើសមាហរណកម្ម និងមនសិការជាម្ចាស់របស់នារីគ្រប់ស្រទាប់ វណ្ណៈ; កសាងអង្គការសមាគមដ៏រឹងមាំ សកម្ម កសាងបក្ស កសាងប្រព័ន្ធនយោបាយ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី។ ខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ២០៣០ ដែលជាខួបលើក ១០០ឆ្នាំ នៃការបង្កើតសមាគមនារីវៀតណាម ដោយអះអាងពីឋានៈរបស់ខ្លួន ជាអង្គការជួរមុខ ធ្វើសកម្មភាពដើម្បីសុភមង្គលរបស់ស្ត្រី ដែលមានឥទ្ធិពលក្នុងតំបន់ និងអន្តរជាតិ; រួមចំណែកដល់ការសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ