សមាគមនារីអាស៊ានជំរុញការយល់ដឹងនិងបង្កើនសាមគ្គីភាព
(VOVworld)-នាថ្ងៃទី ១៥ កុម្ភៈ សមាគមនារីនៃសម្ព័ន្ធសមាគមបណ្តាប្រជាជាតិអាស៊ី
អគ្លេយ៌ (ASEAN) ប្រចំានៅម៉ាឡេស៊ីបានរៀបចំមហាសន្និបាតលើកទី ៣០ ដោយមាន
ការចូលរួម របស់សមាជិកនៃបណ្តាប្រទេសអាស៊ានជិត ១០០រូប។ ថ្លែងមតិនៅក្នុងពិធី ប្រធានសមាគមនារីអាស៊ាន នីតិកាលទី ២៩ លោកស្រី Haiji Awang បានរំលឹក ឡើងវិញរាល់សកម្មភាពសំខាន់ៗក្នុងអាណត្តិ 2011-2012 រៀបចំសកម្មភាពជាច្រើនដូចជា ផ្លាស់ប្តូរវប្បធម៌ និងសង្គម ពិភាគ្សាអំពី សុខភាព ប្រ ឆំាងនឹងការជូញដូរមនុស្ស ក៏ដូចជារាល់សកម្មភាពផ្សេងៗទៀត សំដៅបង្កើន សាមគ្គីភាព និងជំរុញការ យល់ដឹងគ្នាទៅវិញទៅមក។ អង្គមហាសន្និបាត បានអនុម័តលើ កំណត់ហេតុមហាសន្និ
បាត ALC លើកទី ២៩ និងបោះ ឆ្នោត គណៈប្រតិបត្តិកាសមាគមនារីអាស៊ានថ្មី អាណតិ
2012-2013។ លោកស្រី Datin Jazliza Jalaludin ជនជាតិម៉ាឡេស៊ីត្រូវបាន ជ្រើសតាំងធ្វើជា
ប្រធាន សមាគមរបស់អាណតិថ្មីនេះ៕