សមាគមន៍វៀតណាម-អាមេរិកទទួលជួបសន្ទនាគណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego

(VOVworld) - នាថ្ងៃទី១៨ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានសមាគមន៍
វៀតណាម-អាមេរិកលោក Bui The Giang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
នៃក្លឹបកម្លាំងមិត្តភាព San Diego (អាមេរិក) ដឹកនាំដោយលោកស្រី Brenda Pearson
នាយិការកម្មវិធីផ្លាស់ប្ដូររបស់ក្លឹប ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត
ណាមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣១ មិនា។លោក Bui The Giang បាន ស្វាគមន៍ដំណើរ
ទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San
Diego ព្រមទាំងសង្ឃឹមថា សមាជិកគណៈប្រតិភូទាំងអស់នឹងយល់ ដឹងបន្ថែមអំពី
ទឹកដី មនុស្ស ប្រវត្តិសាស្ត្រវប្បធម៌ ទំនៀមទំលាប់និងជីវភាពរស់ នៅរបស់ប្រជាជន
វៀតណាម។លោក Bui The Giang ក៏បានជូនដំណឹងពីការ លំបាកសាកល្បងក្នុង
បញ្ហាដោះស្រាយផលវិបាកដោយសង្គ្រាមវៀតណាម ក្នុង នោះមានបញ្ហាជាតិគីមីពុលពណ៍លឿងទុំ/dioxin និងបោះសម្អាតគ្រាប់បែកមីន។ ការដោះស្រាយយ៉ាង
ល្អបញ្ហានេះនឹងរួមចំណែកពង្រឹងទំនុកទុកចិត្ត បង្កើន ចំណងមិត្តភាពរវាង
ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងអាមេរិកនាពេល ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ