សមាគមនិស្សិតវៀតណាមនៅបារាំងរៀបចំសន្និបាតលើកទី៧
|
សមាគមនិស្សិតវៀតណាមនៅបារាំងរៀបចំសន្និបាតលើកទី៧ |
(VOV)_នាថ្ងៃទី១៥មេសា នៅស្ថានទូតវៀតណាមប្រចាំនៅបារាំង ដោយសមាគមនិស្សិតវៀតណាម នៅបារាំង (UEVF) រៀបសំសន្និបាតតំណាង លើកទី៧។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បានរំលឹកឡើងវិញនូវកំណាត់ផ្លូវកសាងនិងអភិវឌ្ឍន៍របស់ UEVF ក្នុងរយៈពេល១៣ឆ្នាំកន្លងទៅ ចាប់ពីថ្ងៃបង្កើតគឺថ្ងៃទី២៦ មិនាឆ្នាំ២០០៤មក UEVF បានរីកធំធាត់ជានិច្ច បើកទូលាយបណ្ដាញនៅទីក្រុងជាច្រើន និងក្លាយទៅជាអាស័យដ្ឋានគួរអោយទុកចិត្តរបស់សិស្សានុសិស្ស និស្សិតវៀតណាមនៅបារាំង។ ឯកអគ្គរដ្ឋទូតបានស្នើអោយមិត្តវ័យក្មេងបន្តពង្រីកស្នាដៃដែលទទួលបាន។ សន្និបាត UEVF អាណត្តិ ២០១៧-២០១៩ បានជ្រើសតាំង លោក Nguyen Minh Duc ជាប្រធាន៕