សមាគមពុទ្ធសាសនាវៀតណាមបន្តរួមចំណែកពង្រីកកំលាំងមហាសាមគ្គីភាពប្រជាជាតិទាំងមូល។

សមាគមពុទ្ធសាសនាវៀតណាមបន្តរួមចំណែកពង្រីកកំលាំងមហាសាមគ្គីភាពប្រជាជាតិទាំងមូល។ - ảnh 1
សម្ដេចមហាសង្ឃរាជ Thich Pho Tue (tienphong.vn)



        VOV-ក្នុងឱកាសមហាពិធីវិសាកបូជា-ពុទ្ធសករាជ២៥៥៧ នាព្រឹកថ្ងៃទី​២១
ឧសភា អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Lam បានមកជូនពរព្រះតេជ្ជគុណសម្ដេចមហាសង្ឃរាជក្រុមប្រឹក្សា​
អភិបាល​សមាគមពុទ្ធសាសនាវៀតណាម Thich Pho Tue នៅវត្ត Vien Minh ស្រុក
Phu Xuyen ទីក្រុងហាណូយ។ អនុប្រធាន Nguyen Lam បានផ្ញើរ​សេចក្តី​ជូនពរ
ចំពោះសម្ដេចមហាសង្ឃរាជឧបាសកឧបាសិការពុទ្ធបរិស័ទវៀតណាម​ទទួល
មហាពិធីវិសាកបូជាដ៏សប្បាយរីករាយពោពេញទៅដោយមនោសញ្ចេតនា
សាសនាក្នុងផែនមហាសាមគ្គីប្រជាជាតិទាំងមូល។​ រីឯសម្ដេចមហាសង្ឃរាជ
Thich Pho Tue បានលើកច្បាស់ថា​ក្នុងរយៈពេលខាងមុខ​សមាគមពុទ្ធសាសនា​វៀតណាមបន្តណែនាំចលនាពុទ្ធបរិស័ទសកម្មបំពេញកាត្វកិច្ចពលរដ្ឋ គោរព​
តាម​គោលការណ៍គោលមាគ៌ារបស់បក្សគោលនយោបាយច្បាប់របស់រដ្ឋ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ