សមាគមព្រះពុទ្ធសាសនាវៀតណាមជាមួយការ អភិរក្សធម្មជាតិនិងជីវចម្រុះ

(VOVWORLD) -ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ សមាគមព្រះពុទ្ធសាសនាវៀតណាមជានិច្ចកាលរួមដំណើរជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន ការអភិរក្សធម្មជាតិ និងជីវចម្រុះនៅគ្រប់កម្រិតផ្សេងៗគ្នា។ 
សមាគមព្រះពុទ្ធសាសនាវៀតណាមជាមួយការ អភិរក្សធម្មជាតិនិងជីវចម្រុះ - ảnh 1 សិក្ខាសាលា ស្ដីពី "សមាគមព្រះពុទ្ធសាសនាវៀតណាមជាមួយការអភិរក្សធម្មជាតិនិងជីវចម្រុះ" 

ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួបទិវាជីវចម្រុះអន្តរជាតិ (ថ្ងៃទី ២២ ខែឧសភា) នោះ នាថ្ងៃទី២២ ខែឧសភា នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាមក្រសួងធនធាននិងបរិស្ថានវៀតណាមបានរួមសហការជាមួយមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំសិក្ខាសាលា ស្ដីពី "សមាគមព្រះពុទ្ធសាសនាវៀតណាមជាមួយការអភិរក្សធម្មជាតិនិងជីវចម្រុះ" ។

តម្លៃនៃជីវចំរុះបានបង្ហាញតាមរយៈសោភ័ណភាព វប្បធម៌ សិល្បៈ ការអប់រំ ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់មនុស្ស។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ សមាគមព្រះពុទ្ធសាសនាវៀតណាមជានិច្ចកាលរួមដំណើរជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន ការអភិរក្សធម្មជាតិ និងជីវចម្រុះនៅគ្រប់កម្រិតផ្សេងៗគ្នា។ ព្រះតេជគុណThich Minh Quang នាយករងខុទ្ធកាល័យមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាខេត្ត Ninh Binh មានពុទ្ធដីកាថា៖ សមាគមព្រះពុទ្ធសាសនាវៀតណាមជានិច្ចកាលចូលរួមចលនាការពារបរិស្ថាន ឃោសនា និងចលនាយ៉ាងសកម្មដល់ពុទ្ធបរិស័ទទាំងអស់អំពីសារៈសំខាន់ក្នុងការការពារបរិស្ថាន គ្រោះមហន្តរាយនៃការបំពុលបរិស្ថាន និងបម្រែបម្រួលអាកាសធាតុចំពោះជវីភាពរស់នៅរបស់មនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ