សមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម គាំទ្រជំហររបស់វៀតណាមលើអធិបតេយ្យភាពស្របច្បាប់នៅសមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី ២៩ ខែមិនា សមាគមមិត្តភាពប៊ែលហ្សិក - វៀតណាមបានអះអាងគាំទ្រគោលជំហររបស់វៀតណាមចំពោះអធិបតេយ្យភាពស្របច្បាប់នៅសមុទ្រខាងកើត។ 

ពាក់ព័ន្ធនឹងការដែលវៀតណាមស្នើរឲ្យចិនបញ្ឈប់ការរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅលើសមុទ្រខាងកើត ប្រធានសមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម លោក Pierre Grega បានបញ្ជាក់ថា៖ ការដែលចិនអះអាងជាឯកតោភាគីនូវអធិបតេយ្យភាពស្ទើរតែទាំងអស់លើសមុទ្រខាងកើតនោះ គឺផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

មុននេះ នារសៀលថ្ងៃទី ២៥ ខែមីនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ក្នុងការឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវាចិនជាច្រើន ដែលកំពុងប្រតិបត្តិការនៅឯតំបន់ថ្មប៉ប្រះទឹក Ba Dau ចំណុះប្រជុំកោះ Truong Sa (Spratly) របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  បានញ្ជាក់ថា៖ ប្រតិបត្តិការរបស់នាវាចិន បានរំលោភលើអធិបតេយ្យភាពរបស់វៀតណាម រំលោភលើបទប្បញ្ញត្តិរបស់ UNCLOS ស្តីពីប្រតិបត្តិការរបស់នាវាបរទេសនៅលើដែនទឹកសមុទ្ររបស់ប្រទេសជាប់ឆ្នេរសមុទ្រ ហើយដើរផ្ទុយនឹងស្មារតីនិងខ្លឹមសារនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញនិងមិនអំណោយផលដល់ដំណើរការចរចានៃក្រមប្រតិបត្តិរវាងអាស៊ាន និងចិននៅសមុទ្រខាងកើត (COC)។ យ៉ាងណាមិញ វៀតណាមបានស្នើឱ្យចិន បញ្ឈប់សកម្មភាពរបស់ខ្លួន គោរពអធិបតេយ្យភាពរបស់វៀតណាម មានសុឆន្ទៈក្នុងការអនុវត្ត UNCLOS, គោរពយ៉ាងម៉ឺងម៉ាត់នូវ DOC ជាពិសេស បង្កើតបរិយាកាសអំណោយផលដល់ដំណើរការចរចារ COC រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពសណ្តាប់ ធ្នាប់និងច្បាប់លើសមុទ្រ ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ