សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាយប់ថ្ងៃទី ២៧ សីហា សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេច បង្កើត និងបើកសម្ពោធគណៈកម្មាធិការប្រតិបត្តិរបស់សមាគមនៅទីក្រុងគូឡាឡាំពួ។
សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូត Tran Viet Thai បានថតរូបជាមួយសមាជិកសមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម។ (រូបថត៖ TTXVN)

សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម ជាអង្គការតំណាងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី ដើរតួនាទីជាស្ពានតភ្ជាប់រវាងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី និងស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី។ សកម្មភាពរបស់សមាគមមានគោលបំណងជំរុញ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ រវាងស្ថាប័ន និងអង្គការមហាជននៃប្រទេសទាំងពីរវៀតណាម និងម៉ាឡេស៊ី; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌-សង្គម; ជំរុញដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីផ្លាស់ប្តូរមតិយោបល់ និងអនុវត្តគម្រោងដែលមាននអត្ថប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ; ផ្សព្វផ្សាយ និងជួយគាំទ្រប្រជាជនវៀតណាមគោរពតាមច្បាប់នៃប្រទេសសាមី។ លោកស្រី Tran Thi Chang ស្ថាបនិកសហភាពនារីវៀតណាម ក្លឹបភាសាវៀតណាម និងគណៈកម្មាធិការទំនាក់ទំនងជនវៀតណាមនៅម៉ាឡេស៊ី ហើយបច្ចុប្បន្នកំពុងដើរតួនាទីជាប្រធានសមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម។

អបអរសាទរចំពោះសមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាមត្រូវបានបង្កើតឡើងជាំផ្លូវការ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Tran Viet Thai បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកស្រី Tran Thi Chang ក្នុងសកម្មភាពសប្បុរសធម៌ សម្រាប់សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី ជាពិសេស កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ហើយទន្ទឹមនឹងនោះ លោកបានសម្តែងក្តីសង្ឃឹមថា សមាគមនឹងតភ្ជាប់ និងជំរុញថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ