សមាគមមិត្តភាពវៀតណាម-អាល្លឺម៉ង់នៅទីក្រុងហូជីមិញរួមចំណែកអភិវឌ្ឍន៌ទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ
|
រូបថតៈ vietnamplus.vn |
(VOVworld)-នាថ្ងៃទី២៥តុលានៅទីក្រុងហូជីមិញវៀតណាម សមាគមមិត្តភាព
វៀតណាម -អាល្លឺម៉ង់បានរៀបចំពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើត
(ឆ្នាំ១៩៩៣-២០១៣)។ សព្វថ្ងៃ សមាគមមិត្តភាពវៀតណាម -អាល្លឺម៉ង់មាន
សមាជិកចំនួន៤០០នាក់។ សមាគមបានបង្កើតទំនាក់ទំនងយ៉ាងជិតស្នីទជាមួយ
បណ្តាដៃគូរ បណ្តាអង្គការក្រៅ រដ្ឋាភិបាលអាល្លឺម៉ង រៀបចំសិក្ខាសាលាវិទ្យា
សាស្រ្តជាច្រើន ព្រមទាំង អនុវត្តន៌រាល់គំរោងការណ៌ជួយឧបត្ថម្ភជនក្រីក្រនៅ
វៀតណាមផងដែរ។ថ្លែងមតិក្នុងពិធី លោក Hans Dieter Stell អគ្គកុងស៊ុលអា
ល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញឲ្យដឹងថា៖“ថ្ងៃនេះជាថ្ងៃសំខាន់និងគួរឲ្យចង់ចាំ
ជានិច្ច។តាមរយៈ២០ឆ្នាំធ្វើសកម្មភាព សមាគមមិត្តភាពវៀតណាម -អាល្លឺម៉ង់ បានមានរួមវិភាគទានដ៏ធំធេងចំពោះ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
លើគ្រប់វិស័យ។ នាពេលអនាគតយើង ខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការដើម្បី ការអភិវឌ្ឍន៌ដ៏ ល្អប្រសើនៃ
ប្រទេសទាំងពីរវៀតណាម-អា្លលឺម៉ង់”៕