សមាគមមិត្តភាពអ៊ុយក្រែន-វៀតណាមនៅក្រុង Kiev រៀបចំពិធំរំលឹកខួបលើកទី៥០នៃទិវាបង្កើត

(VOVworld)- ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនទើបនឹងរៀបចំពិធីរំលឹកខួប
លើកទី៥០ នៃទិវាបង្កើតសមាគមមិត្តភាពអ៊ុយក្រែន-វៀតណាមនៅទីក្រុង Kiev។
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Minh Tri
បានលើកច្បាស់ថា នារយៈពេល៥០ឆ្នាំកន្លងទៅ សមាគមមិត្តភាពអ៊ុយក្រែន វៀតណាមបានលៃទុកសម្រាប់ប្រជាជនវៀតណាមនូវការជួយឧបត្ថម្ភនិងគាំទ្រ ប្រកបដោយប្រសិទ្ធភាពក្នុងការតស៊ូការពារមាតុប្រទេសក៏ដូចជាកសាងនិងអភិ
វឌ្ឍប្រទេស ជាតិ។ រីឯខ្លួនវិញ តំណាងស្ថាប័ននានារបស់អ៊ុយក្រែនដែលចូលរួម
ពិធីនេះ ក៏បានវាយតម្លៃខ្ពស់នូវសកម្មភាពវិជ្ជមានរបស់សមាគមមិត្តភាពអ៊ុយ
ក្រែនវៀត ណាមនារយៈពេល៥០ឆ្នាំកន្លងទៅ និងត្រៀមខ្លួនជាស្រេចសហប្រតិ
បត្តិការ ជាមួយសមាគមនិងស្ថានទូតវៀតណាមក្នុងការពង្រឹងនិងពង្រីកទំនាក់
ទំនងមិត្ត ភាពជាប្រពៃណីនិងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស
ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ