សមាគមសាសនាកាតូលិកវៀតណាមជាផ្នែកមួយមិនអាចកាត់ផ្តាច់របស់ផែនមហាសាមគ្គីជាតិទាំងមូល
|
ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan
អញ្ជើញចូលរូុមមហាសន្និបាតលើកទី១៣នៃក្រុមប្រឹក្សាអេវេកវៀតណាម |
(VOVworld)-នាព្រឹកថ្ងៃទី៤តុលា មហាសន្និបាតលើកទី១៣នៃក្រុមប្រឹក្សាអេវេក
វៀតណាមបានប្រារពជាផ្លូវការនៅទីក្រុងហូជីមិញ។ថ្លែងមតិនៅទីនេះ ប្រធាន
គណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan
បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺ
បង្កលក្ខណៈងាយ ស្រួលជានិច្ចសម្រាប់សាសនាទាំងអស់ ក្នុងនោះ មានសាសនា
កាតូលិក។ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ជនរួមជាតិកាន់សាសនា
កាតូលិកនិងសមាគម សាសនាកាតូលិកវៀតណាមជាផ្នែកមួយដែលមិនអាច
កាត់ផ្តាច់ចេញរបស់ផែនមហាសាមគ្គីជនជាតិទាំងមូលបានឡើយ។ លោក Nguyen
Thien Nhan មានប្រសាសន៍ថា៖
“តំបន់ណាដែលមានជនរួមជាតិកាន់សាសនាកាតូលិកគឺនៅទីនេះមានជីវភាព
រស់នៅសុខសាន្តត្រាន នៅទីណាមានជនរួមជាតិកាតូលិកគឺនៅទីនោះមានមហា
សាមគ្គី ហើយនៅទីណាមាន ជនរួមជាតិកាតូលិកគឺនៅទីនោះសេដ្ឋកិច្ច វប្បធម៌និង
សង្គមរីកចំរើន។តាមនោះ រដ្ឋនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ ជនរួមជាតិកាតូ
លិកអភិវឌ្ឍន៍រួមដំណើរជាមួយប្រទេសជាតិ ”៕