សមាគមអាជីវករវៀតណាមនៅបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត
|
សមាគមអាជីវករវៀតណាមនៅបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត(TTXVN) |
(VOV)-ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត
សមាគម អាជីវករវៀតណាមនៅបារាំង នាយប់ថ្ងៃទី ៧ ធ្នូ នៅទីក្រុងបារីស
លោក Nguyen Hai Nam ប្រធានសមាគមអាជីវករវៀតណាមនៅបារាំង( AB
VietFrance) បានអះអាងថា៖ ក្នុងរយះពេល៣ឆ្នាំកន្លងទៅ សមាគមជានិច្ច កាលផ្សាភ្ជាប់រាល់ប្រភពកម្លាំង និងបណ្ដាសក្ដានុភាពនៃសហគមន៍ជនវៀត
ណាមនៅបារាំង ជនបារាំងមានដើមកំណើតវៀតណាម និងបណ្ដាជនបារាំង មានទំនាក់ទំនងជិតស្និទ្ធិជាមួយវៀតណាម ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សមាគមក៏បានរីកធំធាត់ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយមានការបង្កើនសមាជិក និងគំរោងការណ៍ពិគ្រោះយោបល់ កសាងបណ្ដាញទីស្នាក់ការ និងការិយាល័យដំណាងនៅតំបន់ជាច្រើននៅបា
រាំង ក៏ដូចជានៅវៀតណាម។ តាមលោកថា៖ សមាគមអាជីវករវៀតណាម ប្រចាំនៅបារាំង បង្កើតបានបរិយាកាសសហប្រតិបត្តិការអាជីវកម្ម ផ្តល់ព័ត៍មាន
អំពីច្បាប់ បែបបទវិនិយោគចូលមកវៀតណាម …។ល៕