សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីប្រារព្ធទិវារំដោះភាគខាងត្បូង និងទិវាពលកម្មអន្តរជាតិ

(VOVWORLD) - ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់លើគុណបំណាច់របស់ជនរួមជាតិ និងយុទ្ធជនពលីដែលបានប្រយុទ្ធតស៊ូ និងពលីកម្មសម្រាប់ប្រទេសជាតិ។
សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីប្រារព្ធទិវារំដោះភាគខាងត្បូង និងទិវាពលកម្មអន្តរជាតិ - ảnh 1អតីតយុទ្ធជន និងប្រតិភូចូលរួមពិធី (រូបថត៖ Duy Trinh/VNA)

នាយប់ថ្ងៃទី ៣០ មេសា សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីបានប្រារព្ធពិធីរំលឹកខួបលើកទី ៤៧ ទិវារំដោះវៀតណាមខាងត្បូង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២២) និងទិវាពលកម្មអន្តរជាតិ (១ ឧសភា)។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានអតីតយុទ្ធជនវៀតណាមយ៉ាងច្រើនកុះករនៅទីក្រុងម៉ូស្គូ។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់លើគុណបំណាច់របស់ជនរួមជាតិ និងយុទ្ធជនពលីដែលបានប្រយុទ្ធតស៊ូ និងពលីកម្មសម្រាប់ប្រទេសជាតិ ហើយលោកបានឲ្យថា ចាំបាច់ត្រូវប្រៀនប្រដៅ អប់រំដល់ កូនចៅជំនាន់ក្រោយដើម្បីការពារមាតុភូមិវៀតណាម។

នៅក្នុងពិធីនេះ សមាគមអតីតយុទ្ធជនវៀតណាមបានជួយជ្រោមជ្រែងនឹងសេចក្ដីអំពាវនាវរបស់កងទ័ពជើងទឹកវៀតណាម គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី និងសមាគមជនវៀតណាមនៅរុស្សី បានរៀបចំពិធីជួយឧបត្ថម្ភថវិកាចំនួន ៣,៥ ពាន់លានដុងជូនកងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ