សមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមផ្តល់កង់ដល់និស្សិតក្រីក្រ

(VOVWORLD) -  នាថ្ងៃទី ៦ ធ្នូ នៅទីក្រុង Da Nang មជ្ឈឹមសមាគមយុវជនស្ម័គ្រចិត្តវៀតណាម បានរៀបចំកម្មវិធីផ្សព្វផ្សាយសេចក្ដីស្រឡាញ់លើកទី ១០ ដោយប្រធានបទ “ឆ្ពោះទៅភាគកណ្តាល វៀតណាម”។

សមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមផ្តល់កង់ដល់និស្សិតក្រីក្រ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ danang.gov.vn)

នៅឯកម្មវិធី ក្រុមអ្នកផ្តល់ជំនួយបានជូនកង់ចំនួន ១០០ គ្រឿង ដល់និស្សិតនិងសមា ជិកសមាគម អតីតយុវជនស្ម័គ្រចិត្ត ដែលមានស្ថានភាពលំបាកនៅខេត្ត Quang Ngai, Quang Nam និងទីក្រុង Da Nang ដោយថវិកាសរុបជាង ២០០ លានដុង។ ក្នុងឱកាសនេះដែរ សមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម ក៏បានប្រគល់សៀវភៅសន្សំសំចៃដល់កម្មាភិបាលជាអតីតយុវជនស្ម័គ្រចិត្តដែលជួបការលំបាកទូទាំងប្រទេសទៀតផង។ លោក Vu Trong Kim  ប្រធានមជ្ឈឹមសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមបានឲ្យដឹងថា៖ “យើងខ្ញុំបានអនុវត្តកម្មវិធីដើម្បីភាគកណ្តាលជាទីស្រឡាញ់នេះជាបន្តបន្ទាប់។ លើកនេះ យើងខ្ញុំបាន មកជួយឧបត្ថម្ភកង់ដល់កុមារៗ ដែលជាកូន ចៅ របស់អតីតយុវជនស្ម័គ្រចិត្ត ដែលជួបស្ថាន ភាពលំបាកក្នុងព្យុះទឹកជំនន់នាពេលកន្លងមក ដើម្បីពួកគេអាចទៅសាលារៀនបាន។ នាពេលខាងមុខនេះ យើងនឹងបន្តជួយអតីតយុវជនស្ម័គ្រចិត្តឯកោទូទាំងប្រទេស ដោយមានសៀវភៅសន្សំសំចៃ ១០ លានដុង”។

រហូតមកដល់ពេលនេះកម្មវិធីផ្សព្វផ្សាយសេចក្តីស្រឡាញ់បានឧបត្ថម្ភថវិកាជាង ៣០ ពាន់ លានដុង ជួយដល់សមាជិកសមាគមអតីតយុទ្ធជនស្ម័គ្រចិត្តនិងកូនចៅអតីតយុវជនស្ម័គ្រចិត្តនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ