សមាគមអ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិចេញសេចក្ដីប្រកាសសំណូមពររចិនបញ្ឈប់រាល់អំពើគំរាមគំហែងដល់សន្តិសុខ
|
សមាគមអ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិចេញសេចក្ដីប្រកាសសំណូមពររចិនបញ្ឈប់រាល់ អំពើគំរាមគំហែងដល់សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ១១ មិថុនា នៅរដ្ឋធានីហាណូយ សមាគមអ្នកច្បាប់ប្រ
ជាធិប តេយ្យអន្តរជាតិបានចេញសេចក្តីប្រកាសដោយសម្ដែងការព្រួយបារម្ភ ចំពោះ សភាពការណ៍តានតឹងនៅលើសមុទ្រខាងកើតកំពុងឡើងជណ្ដើរក្នុងការលះទេសះ
ដែល ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់ នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ សមាគមអ្នកច្បាប់ ប្រជាធិបតេយ្យអន្តរជាតិបានស្នើភាគីចិនបំភ្លឺឲច្បាស់នូវមូលដ្ឋានគតិយុត្តិនៃសកម្ម
ភាពដាក់ ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងបញ្ជូននាវា យន្តហោះ និងនាវាយោធាមក
ដល់តំបន់ដាក់ ស្ថានីយខួង Haiyan Shiyou ៩៨១ ហើយថែមទាំងមានសកម្មភាពបង្ករឿងហេតុ ដូចជាបុក បាញ់ទឹកទៅលើនាវារបស់វៀតណាម។ សមាគមអ្នកច្បាប់ ប្រជាធិបតេយ្យអន្តរជាតិអំពាវនាវអោយចិនត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិ ត្រូវប្រតិបត្តិអោយសមស្របជាមួយតួនាទីជាប្រទេសធំ និងជាប្រទេស១ជាសមាជិក
ក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការរក្សារ ការពារសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ក្នុងសេចក្ដីប្រកាសនេះ សមាគមអ្នកច្បាប់
ប្រជាធិបតេយ្យអន្តរជាតិក៏បានស្នើភាគីចិនត្រូវបញ្ឈប់រាល់អំពើបង្ករឿងហេតុ បង្កើនភាពតានតឹងនៅក្នុងតំបន់ គំរាមគំហែងទៅដល់សន្តិភាព សុវត្ថិភាពនាវា
ចរណ៍នៅលើសមុទ្រខាងកើត៕