សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់សមុទ្ររបស់វៀតណាម

សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់សមុទ្ររបស់វៀតណាម - ảnh 1
សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់
សមុទ្ររបស់វៀតណាម (VOV)

        Vovworld-នារសៀលថ្ងៃទី២៥មិថុនានៅទីក្រុងហាណូយ សមាគមអ្នក​ច្បាប់​វៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសប្រឆាំងជំទាស់ចិនបន្ត​ឡើង​ជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់សមុទ្ររបស់វៀតណាម។ នៅ​សន្និសីទ
កាសែត ថ្នាក់ដឹកនាំអ្នកច្បាប់វៀតណាមបានឆ្លើយសំនួរជាច្រើនរបស់​អ្នកយក
ព័ត៌មានក្នុងនោះបានអះអាងថា​វៀតណាមកំពុងខំប្រឹងប្រែងដោះស្រាយ​បញ្ហា
នៅសមុទ្រខាងកើតដោយសន្តិវិធី។ ក្នុងករណីត្រូវប្តឹងតវ៉ានោះ ពិតប្រាកដ​ថា វៀតណាមនឹងឈ្នះពីព្រោះវៀតណាមមានយុត្តិធម៍។ ទន្ទឹមនឹងនោះអះអាង​ថា អំពើររបស់ចិននៅសមុទ្រខាងកើតក្នុងរយៈពេលកន្លងមក ជាច្បាស់ណាស់​ថា ជាអំពើរប្រើប្រាស់អំពើរហឹង្សារំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព​របស់
វៀតណាមរំលោភទៅលើសិទ្ធិមនុស្សដោយមិនអើពើរដល់ធម្មុនុញ្ញអង្គការ
សហប្រជាជាតិច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី
​ច្បាប់​សមុទ្រឆ្នាំ១៩៨២។ សមាគមអ្នកច្បាប់វៀតណាមបានសំណូមពរភាគីចិន​
ដកស្ថានីយ៍ខួង Haiyang Shiyou ៩៨១ចេញពីដំបន់សមុទ្ររបស់វៀតណាម មិន​ប្រព្រឹត្តអំពើរស្រដៀងគ្នាក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុចនិងដំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាមតទៅទៀត។

          ឆ្លើយសំនួរស្ដីពីឱកាសដើម្បីប្តឹងតវ៉ាចិនខណៈដែលរដ្ឋាភិបាលវៀតណាម
ទើបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតុលាការអន្តរជាតិ (PCA) លោក
Nguyen Van Quyen អនុប្រធានសមាគមអ្នកច្បាប់វៀតណាមបាន​ឲ្យដឹង​ថា៖

        “តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍អន្តរជាតិជាអង្គការមួយដើម្បីដោះ​ស្រាយ
ជំលោះអន្តរជាតិដែលហ្វីលីពីនកំពុងអនុវត្ត។ វៀតណាមបានចូលរួម​ជា​សមាជិក
របស់ PCA និងនេះជាជំហានត្រៀមពីមុនប្រសិនបើឃើញថាចាំបាច់​យើងអាច
យកមកតុលាការនេះដើម្បីប្តឹងតវ៉ាតាមរបៀបដែលប្រទេសជាច្រើន​បានធ្វើ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ