សមាគមអ្នកនេសាទវៀតណាមរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជលផលដ៏ចីរភាព

(VOVworld) - នៅជំនួបប្រាស្រ័យនិងធ្វើការងារជាមួយសមាគមអ្នកនេសាទ
វៀតណាម នារសៀលថ្ងៃទី១០ មិថុនា ប្រធានគណៈកម្មាធិការមជ្ឃឹមរណសិ្ស
មាតុភុមិវៀតណាមលោក Nguyen Thien Nhan វាយតម្លៃខ្ពស់ចំពោះការដែល
សមាគមបានមានសកម្មភាពជាច្រើនក្នុងវិស័យជលផល រួមចំណែកអនុវត្ត
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជលផលដ៏ចីរភាព លើកកំពស់ជីវភាពរស់នៅ
ខាងសម្ភារៈនិងស្មារតីសំរាប់អ្នកនេសាទ។លោក​ប្រធានសំណូមពរថា
 នាពេលខាងមុខនេះ សមាគមអ្នកនេសាទវៀតណាមត្រូវតែចូលរួមបណ្ដា
សកម្មភាពការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់រាល់សមាជិកនិងក្រុមហ៊ុន
ធើ្វអាជីវកម្មនេសាទ យ៉ាងសកម្មថែមទៀត បន្តនាំចេញយន្តការគោល
នយោបាយសមស្របសំដៅអភិវឌ្ឍន៍របរនេសាទ ផ្សាភ្ជាប់សន្តិសុខការពារ
ប្រទេសសមុទ្រនិងកោះសមុទ្រ ជាមួយនឹងការបង្ការទប់ទល់គ្រោះធម្មជាតិ
 និងអភិវឌ្ឍន៍ការផលិតកម្មធ្វើអាជីវកម្មឆ្ងាយពីឆ្នេរសមុទ្រ តាមនោះអះអាង
អធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង​Truong Sa​ របស់វៀតណាម។

សមាគមអ្នកនេសាទវៀតណាមរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជលផលដ៏ចីរភាព - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឃឹមរណសិ្សមាតុភុមិវៀតណាម
លោក Nguyen Thien Nhan ថ្លែងមតិនៅជំនួបធ្វើការ


អំពីការជួយឧបត្ថម្ភអ្នកនេសាទ សមាគមរបរនេសាទត្រីទីក្រុងដាណាំង
ភាគកណ្ដាលវៀតណាម ទទួលបានទឹកប្រាក់ចំនួន៥ពាន់លានដុងពីបណ្ដា
អង្គការ​ ឯកជននៅក្នុងនិងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភអ្នកនេសាទត្រី ដែល
មានជីវភាពរស់នៅលំបាក មានទូករងការខូចខាតដោយនាវាចិនបុក ឬជួប
គ្រោះថ្នាក់លើសមុទ្រ។លោក Tran Van Linh ប្រធានសមាគមរបរនេសាទ
ទីក្រុងដាណាំបានឲ្យដឹងថា៖
“ទោះបីជាចិនកាន់តែគគ្លើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្នកនេសាទយើងខ្ញុំ
មិនភ័យខ្លាច់ឡើយ។ដោយមានការជួយជ្រោមជ្រែងពីប្រជាជនទាំងមូល
និងការជួយឧបត្ថម្ភការពារ​ពីបណ្ដាកម្លាំងត្រួតពិនិត្យនេសាទ ប៉ូលីស
សមុទ្រ អ្នកនេសាទយើងខ្ញុំនៅបន្តចេញទៅសមុទ្រដើម្បីប្រកបរបរនិង
ការពារមាតុប្រទេសដ៏ពិសិដ្ឋផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ