សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ៥ រូបបានអំពាវនាវ ឲ្យ កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធីអាវុធនុយក្លេអ៊ែរនិង មីស៊ីលផ្លោង

(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានកោះប្រជុំតាមសំណើរបស់អាល្លឺម៉ង់ អង់គ្លេស និងបារាំង បន្ទាប់ពីប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ២ ខែតុលា បានបាញ់បង្ហោះមីស៊ីលលើកទី ១១ ក្នុងឆ្នាំ២០១៩ ហើយវត្ថុហោះហើរទាំងនេះត្រូវបានចាត់ទុកជាមីស៊ីលផ្លោងដែលបានបាញ់បង្ហោះពីនាវាមុជទឹក (SLBM) ។
សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ៥ រូបបានអំពាវនាវ ឲ្យ កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធីអាវុធនុយក្លេអ៊ែរនិង មីស៊ីលផ្លោង - ảnh 1 ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង (រូបភាព៖ AFP)

នាថ្ងៃទី ៨ ខែតុលា  ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំក្រៅផ្លូវការមួយ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗរបស់កូរ៉េខាងជើង។ កិច្ចប្រជុំនេះត្រូវបានកោះប្រជុំតាមសំណើរបស់អាល្លឺម៉ង់ អង់គ្លេស និងបារាំង បន្ទាប់ពីប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ២ ខែតុលា បានបាញ់បង្ហោះមីស៊ីលលើកទី ១១ ក្នុងឆ្នាំ២០១៩ ហើយវត្ថុហោះហើរទាំងនេះត្រូវបានចាត់ទុកជាមីស៊ីលផ្លោងដែលបានបាញ់បង្ហោះពីនាវាមុជទឹក (SLBM)។ ពីរបីថ្ងៃបន្ទាប់ពីការបាញ់បង្ហោះនេះ ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនបានបន្តកិច្ចពិភាក្សាកម្រិតជំនាញរវាងប្រទេសទាំងពីរប៉ុន្តែភាគីទាំងពីរបានប្រកាសផ្ទុយគ្នា អំពីលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះនៅប្រទេសស៊ុយអែត។

បន្ទាប់ពីកិច្ចប្រជុំនេះ បណ្តាប្រទេសអឺរ៉ុបចំនួន ៥ ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរួមមានប្រទេសអាល្លឺម៉ង់  អង់គ្លេស បារាំង បែលហ្ស៊ិក និងប៉ូឡូញ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេ អ៊ែរទាំងស្រុងដែលអាចត្រួតពិនិត្យបាន និងមិនអាចប្រែក្រឡាស់បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ