សមាជិកប្រចាំការនៃគណៈលេខា លោក Tran Quoc Vuong អញ្ជើញអុជធូបនៅបរមរាជវាំងថាំងឡុង

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៨ ខែមករា (ត្រូវនឹងថ្ងៃទី ៤ ខែទី១ ឆ្នាំ ជូត ទោស័ក) លោក Tran Quoc Vuong សមា ជិកប្រចាំការនៃគណៈលេខា  បានរួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយ អញ្ជើញចូលថ្វាយផ្កាភ្ញី អុជធូប និងដាំដើមឈើអនុស្សាវរីយ៍ នៅតំបន់បរមរាជវាំង ថាំងឡុង - ហាណូយ។

សមាជិកប្រចាំការនៃគណៈលេខា លោក Tran Quoc Vuong អញ្ជើញអុជធូបនៅបរមរាជវាំងថាំងឡុង - ảnh 1 សមាជិកប្រចាំការនៃគណៈលេខា លោក Tran Quoc Vuong អញ្ជើញអុជធូបនៅបរមរាជវាំងថាំងឡុង

សកម្មភាពនេះគឺជាឱកាសដើម្បីរំលឹកអំពីប្រភពដើម និងតបស្នងសងគុណ ចំពោះបុព្វការីជន ដែលមានគុណូបការៈក្នុងការអប់រំកូនចៅឱ្យត្រូវផឹកទឹកនឹកដល់ប្រភពដើម ត្រូវរក្សានូវតម្លៃយ៉ាងល្អប្រសើររបស់ប្រជាជាតិវៀតណាម និងរបស់ថាំងឡុង - ហាណូយ។ លើសពីនេះទៅ ទៀត អភិរក្សនិងពង្រីកនូវតម្លៃវប្ប ធម៌និងប្រវត្តិសាស្ត្រនៃតំបន់បេតិកភណ្ឌបរមរាជវាំងថាំងឡុង ដែលជា បេតិកភណ្ឌវប្បធម៌ពិភពលោក នៃរដ្ឋធានីហាណូយមានអរិយធម៌រាប់ពាន់ឆ្នាំ។

បន្ទាប់ពីពិធីអុជធូបមក លោក Tran Quoc Vuong និងគណៈប្រតិភូបានដាំដើមឈើអនុស្សាវរីយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ