សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤ រូបបានផ្ញើលិខិតដោយអំពាវនាវអោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ឡើងសម្លេងអំពីបញ្ហាសមុទ្រខាងកើត
(VOVWORLD) - យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤ រូប រួមមានលោក Robert Memendez, លោក Edward Markey, លោក Patrick Leahy និងលោក Brian Schatz នាថ្ងៃទី ២៩ ខែកក្កដា បានផ្ញើលិខិតដោយអំពាវនាវអោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ឡើងសម្លេងអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត ខណៈពេលដែលលោក Mike Pompeo កំពុងជួបប្រជុំជាមួយមន្រ្តីអាស៊ាននៅទីក្រុងបាងកកប្រទេសថៃ។
សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤ រូបបានផ្ញើលិខិតដោយអំពាវនាវអោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ឡើងសម្លេងអំពីបញ្ហាសមុទ្រខាងកើត
|
សារលិខិតនេះបានអំពាវនាវអោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Pompeo អោយត្រូវធានាថា រាល់ទង្វើបង្ករឿងហេតុនិងវាតទីរបស់ចិននៅសមុទ្រខាងកើត គឺជាអាទិភាពកំពូលនៅក្នុងការពិភាក្សានៅក្នុងបណ្តាវេទិកាតំបន់អាស៊ាន (ARF) ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែសីហា នៅទីក្រុងបាងកកប្រទេសថៃ។ លិខិតនេះបានគូសបញ្ជាក់ពីទង្វើរបស់ចិននៅឯតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសផ្សេងៗ ការធ្វើកំណែទម្រង់ ធ្វើយោធូបនីយកម្មលើអង្គភាពសិប្បនិម្មិត ធ្វើជាលេសដើម្បីបង្ខំប្រទេសនានា ដោយមិនអើពើទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍និង ការដែលចិនបង្កសម្ពាធ ដោយបង្ខំអោយប្រទេសអាស៊ាន ធ្វើសម្បទានក្នុងការចរចាក្រមប្រតិបត្តិ (COC), ទាំងអស់នេះ សុទ្ធតែសមនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក បង្ហាញភាពជាអ្នកដឹកនាំច្រើនថែមទៀត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូនានារបស់អាមេរិកផងដែរ។
សមាជិកព្រឹទ្ធសភាទាំងបួនរូបនេះ ក៏បានអំពាវនាវអោយរដ្ឋមន្រ្តីក្រសួងការបរទេស លោក Pompeo គូរចាត់ទុកថា កិច្ចប្រជុំខាងមុខនេះនៅទីក្រុងបាងកក ជាឱកាសមួយនៃការស្វែងរកការស្រុះចិត្តគំនិតដើម្បីការពារសិទ្ធិរបស់សម្ព័ន្ធមិត្តនិងដៃគូ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីបញ្ចប់ការការរំលោភច្បាប់របស់ចិន លើសិទ្ធិស្របច្បាប់របស់ប្រទេសនានា ធានាច្បាប់និងគោរពយន្តការអន្តរជាតិ៕