សមាជិករដ្ឋាភិបាលអង់គ្លេសជាច្រើនរូបលាលែងពីតំណែង មុនពេល លោក Boris Johnson គ្រោងនឹងក្លាយទៅជានាយករដ្ឋមន្ត្រី

(VOVWORLD) -លោក Alan Duncan រដ្ឋលេខាធិការទទួលបន្ទុកបញ្ហាទ្វីបអឺរ៉ុប និងទ្វីបអាមេរិក នៃក្រសួងការបរទេសអង់គ្លេសបានសម្រេចចិត្តលាលែងពីតំណែង ហើយក្លាយទៅជាមន្រ្តីរដ្ឋាភិបាលទី ២ ដែលបានលាលែងពីតំណែង បន្ទាប់ពី លោកស្រី Margot James រដ្ឋលេខាធិការទទួលបន្ទុកសហគ្រាសខ្នាតតូច អតិថិជន និងសហប្រតិបត្តិការនៃក្រសួងវប្បធម៌។
សមាជិករដ្ឋាភិបាលអង់គ្លេសជាច្រើនរូបលាលែងពីតំណែង មុនពេល លោក Boris Johnson គ្រោងនឹងក្លាយទៅជានាយករដ្ឋមន្ត្រី - ảnh 1 លោក Boris Johnson អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបថត៖ vnanet.vn)

នៅពេលដែល គណបក្សអភិរក្សបានត្រៀមរៀបចំប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មី ដែលលោក Boris Johnson អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសត្រូវបានចាត់ទុកថា នឹងទទួលបានជ័យជំនះលើលោក Jerremy Hunt រដ្ឋមន្ត្រីការបរទេសនោះ សមាជិក សមាជិការរដ្ឋាភិបាលជាច្រើនរូបបានសម្រេចចិត្តលាលែងពីតំណែង ដោយបង្ហាញយ៉ាងច្បាស់លាស់អំពីការខ្វែងគំនិតគ្នាជាមួយថ្នាក់ដឹកនាំអនាគតនៃប្រទេសជាតិ។

នាថ្ងៃទី ២២ ខែកក្កដា លោក Alan Duncan រដ្ឋលេខាធិការទទួលបន្ទុកបញ្ហាទ្វីបអឺរ៉ុប និងទ្វីបអាមេរិក នៃក្រសួងការបរទេសអង់គ្លេសបានសម្រេចចិត្តលាលែងពីតំណែង ហើយក្លាយទៅជាមន្រ្តីរដ្ឋាភិបាលទី ២ ដែលបានលាលែងពីតំណែង បន្ទាប់ពី លោកស្រី Margot James រដ្ឋលេខាធិការទទួលបន្ទុកសហគ្រាសខ្នាតតូច អតិថិជន និងសហប្រតិបត្តិការនៃក្រសួងវប្បធម៌។ ក្នុងលិខិតសុំលាលែងពីតំណែងនោះ លោក Alan Duncan បានសម្តែងការសោកស្តាយថា អង់គ្លេស តែងតែចំណាយរាល់ថ្ងៃធ្វើការ ក្រោម"ពពកខ្មៅ Brexit" អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

មុននេះ នាថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក Philip Hammond និង រដ្ឋមន្រ្តីយុត្តិធម៌អង់គ្លេសលោក David Gauke បានប្រកាសលាលែងពីតំណែងប្រសិនបើលោក Boris Johnson បានក្លាយទៅជានាយករដ្ឋមន្ត្រីអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ