|
ក្រុមសមាជិកសភាចាកចេញពីគណៈបក្សជួបប្រជុំកាលពីថ្ងៃទី២៧ ធ្នូ (រូបថត៖EPA/TTXVN) |
(VOVworld) - ក្រុមសមាជិកសភាចំនួន២៩នាក់នៃគណៈបក្ស Saenuri កាន់
អំណាចនៅកូរ៉េខាងត្បូងនាថ្ងៃទី២៧ ធ្នូ បានចាកចេញពីគណៈបក្សនេះក្រោយពី
កើតមានឡើងការខ្វែងគំនិតជាមួយក្រុមសមាជិកសភាស្មោះត្រង់ជាមួយប្រធានា
ធិបតីដែលទទួលរងការផ្តន្ទាទោសគឺលោកស្រី Park Geun-hye។ក្រុមសមាជិកសភា
នេះគ្រោង នឹងបង្កើតគណៈបក្សថ្មីមួយមានឈ្មោះ “គណៈបក្សអភិរក្សថ្មីដើម្បីកំណែ
ទម្រង់” សំដៅទាក់ទាញអ្នកបោះឆ្នោតដែលលែងគាំទ្រគណៈបក្ស Saenuri ដោយ
សារតែរឿងអាស្រូវទាក់ទិនដល់ប្រធានាធិបតីលោកស្រី Park និងមិត្តភក្ដិជិតស្និទ្ធ
លោកស្រី Choi Soon-sil។ក្រុមសមាជិកសភានេះចង់ចលនាឲ្យអគ្គលេខាធិការ
អ.ស.បជិតបញ្ចប់បេសកកម្មគឺលោក Ban Ki-moon ក្លាយទៅជាបេក្ខជនប្រធានា
ធិបតីនៃគណៈបក្សនេះ៕