សមាជិកសភាជឿជាក់ថា កំណើនសេដ្ឋកិច្ចបានកើនឡើងនិងលើកផែនការ

(VOVWORLD) - នៅខាងក្រៅនៃសម័យបើកកិច្ចប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៤ នៅទីក្រុងហាណូយនាថ្ងៃទី ២២ ខែតុលា នោះ  សមាជិកសភាទាំងអស់សុទ្ធតែបានសម្តែងនូវការជឿជាក់ថា វៀតណាមនឹងបញ្ចប់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០១៦-២០២០ ដូចដែលសេចក្តីសម្រេចរបស់មហាសន្និបាតបក្សនិងសេចក្តីសម្រេចរបស់រដ្ឋសភាបានដាក់ចេញ។  

លោក Nguyen Ngoc Phuong សនាជិកសភាមណ្ឌល Quang Binh បានចាត់ទុកថា៖ “ ឆ្នាំ ២០១៨ ជាឆ្នាំមានបម្រែបម្រួលយ៉ាងវិជ្ជមានបំផុត ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការនៃការអភិវឌ្ឍ។ នាយករដ្ឋមន្ត្រីបានដាក់ចេញដំណោះស្រាយជាច្រើន ដើម្បីបង្កលក្ខណះងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម ដូចជា ការជួបសន្ទនា ការកាត់បន្ថយបែបបទរដ្ឋបាល។ ទំនាក់ទំនងកិច្ចការបរទេសត្រូវបានផ្លាស់ប្តូរជាវិជ្ជមានដូច្នេះការពង្រីកភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការវិនិយោគក៏ដូចជាការប្រើប្រាស់ផលិតផលសម្រាប់ប្រជាជនកំពុងតែបានបើកទូលាយ។  ទាំងអស់នេះ សុទ្ធតែជាកត្តាសំខាន់ណាស់”។

លោក Pham Van Hoa សមាជិកសភាមណ្ឌល Dong Thap បានវាយតម្លៃខ្ពស់ ចំពោះការបញ្ជាណែនាំ គ្រប់គ្រងរបស់រដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ននានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ