សមាជិកសភាជឿជាក់ថានាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលនឹងនាំប្រទេសជាតិធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
|
សមាជិកសភាជឿជាក់ថានាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលនឹងនាំប្រទេសជាតិធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ |
(VOV)_នាថ្ងៃទី៦មេសា រដ្ឋសភាវៀតណាមបានចាប់ផ្តើមអនុវត្តបណ្ដាបែបបទ
ក្នុងដំណើការអនុម័តលើការលាលែងពីដំណែងនិងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី
អនុម័តទៅលើសំណូមពររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការលាលែងពីដំណែង
និងចាត់តាំងឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល រដ្ឋមន្ត្រី និងសមាជិកមួយចំនួនទៀតនៃ
រដ្ឋាភិបាល។ នៅខាងក្រៅកិច្ចប្រជុំរដ្ឋសភា បណ្ដាអង្គសន្និសីទ បានសម្ដែងនូវជំនឿ
ជាក់ទៅលើសមូហភាពរដ្ឋាភិបាល និងអ្នកប្រមុខរដ្ឋាភិបាល នាពេលខាងមុខនេះ
នឹងមានការត្រិះរិះថ្មី ប្តេជ្ញាចិត្តនាំប្រទេសជាតិឆ្លងកាត់លើការលំបាកសាកល្បង និង
ធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ សមាជិកាសភា Vo Thi Hong Thoai សមាជិក
សភាមណ្ឌលខេត្ត Bac Lieu បានចាត់ទុកថា៖
“ ខ្ញុំសង្ឃឹមថា៖ រដ្ឋាភិបាលថ្មី ពិសេសគឺតួនាទីរបស់នាយករដ្ឋមន្ត្រី នឹងពង្រីក
សមិទ្ធិផលសំខាន់ៗ និងស្វែងរកដំណោះស្រាយ ជំនះពុះពារលើការអន់ខ្សោយនា
នា។ អ្នកប្រមុខរដ្ឋាភិបាលត្រូវសកម្ម ប្តេជ្ញាចិត្តក្តាប់ជាប់គោលដៅនៃសេចក្ដីសម្រេច
ចិត្តរបស់រដ្ឋសភា។ ទីពីរ ប្រមូលផ្តុំបានបណ្ដាស្ថាប័នរបស់រដ្ឋាភិបាលដើម្បីសាមគ្គី
ភាព រួមកម្លាំងកាយចិត្ត និងពង្រីកការទទួលខុសត្រូវរបស់សមាជិករដ្ឋាភិបាលម្នាក់ៗ
ដើម្បីសម្រេចភារកិច្ចនានា។”
នាពេលនោះ លោក Bui Duc Thu សមាជិកសភាមណ្ឌលខេត្ត Lai Chau បាន
យកចិត្តទុកដាក់ទៅលើការងារបង្ការប្រឆាំងអំពើពុករលួយ៖
“ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលក៏បានយកចិត្តទុក
ដាក់ជាច្រើនចំពោះការងារបង្ការប្រឆាំងអំពើរពុករលួយ។នេះគឺជាភារកិច្ចសំខាន់
ជួរមុខ ប៉ុន្តែលទ្ធផលមិនបានដូចគោលបំណងរបស់ប្រជាជនទេ។ ខ្ញុំមានគោលបំណងថា៖ រដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី នឹងមានដំណោះស្រាយជាក់ស្ដែង
ដើម្បីកាត់បន្ថយអំពើពុករលួយ បង្កើតទំនុកទុកចិត្តរបស់ប្រជាជនឡើងវិញ៕”