សមាជិកសភាជប៉ុនចំនួន១០០រូបទៅគោរពទីធ្វើសក្ការៈបូជា Yasukuni

សមាជិកសភាជប៉ុនចំនួន១០០រូបទៅគោរពទីធ្វើសក្ការៈបូជា Yasukuni - ảnh 1
សមាជិកសភាជប៉ុនទៅគោរពទីធ្វើសក្ការៈបូជា Yasukuni ក្នុងឱកាសពិធីបុណ្យនិឃាទរដូវ (រូបថត៖Kyodo/TTXVN)


(VOVworld) - នាព្រឹកថ្ងៃទី១៧ តុលា សមាជិកសភាជប៉ុនចំនួន១០០រូប បានទៅ
គោរពទីធ្វើសក្ការៈបូជា Yasukuni នៅរាជធានីតូក្យូជប៉ុន ដែលក្នុងនោះមានការចូល
រួមរបស់បណ្ដាសមាជិកគណៈបក្សប្រជាធិបតេយ្យសេរីកាន់អំណាច (LDP) និង
គណៈបក្សប្រឆាំងគឺគណៈបក្សប្រជាធិបតេយ្យជប៉ុន (DPJ) និងគណៈបក្សផ្សេងៗ
ទៀត។ក្រៅពីនោះរដ្ឋមន្រ្តីក្រសួងព័ត៏មាននិងមហាផ្ទៃលោក Sanae Takaichi ក៏បាន
ប្រកាសជាចំហរគោលបំណងទៅគោរពទីធ្វើសក្ការៈបូជានេះផងដែរ។
មុននោះនាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានផ្ញើជូនដើមឈើ
សំណែនឈ្មោះ masakaki ទៅទីធ្វើសការៈបូជានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ