សមាជិកសភាទទួលយកយោបល់របស់អ្នកបោះឆ្នោត
(VOVWORLD) - នាថ្ងៃទី២ ឧសភា អចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈ កម្មាធិការត្រួត ពិនិត្យមជ្ឈឹមលោក Tran Quoc Vuong និងគណៈប្រតិភូសមាជិកសភានីតិកាលទី១៤មណ្ឌល Yen Bai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Van Chan។
ផ្ទៀងស្ដាប់និងឆ្លើយសំណួរ ញាត្តិរបស់អ្នកបោះឆ្នោត លោក Tran Quoc Vuong បានអះអាងថា រាល់យោបល់របស់អ្នកបោះឆ្នោតបានបង្ហាញនូវមនោសញ្ចេតនានិងការទទួលខុសត្រូចចំពោះប្រទេសជាតិ។ លោក Tran Quoc Vuong ក៏ជូនដំណឹងទៅកាន់អ្នកបោះឆ្នោតស្ដីពីសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងត្រីមាសទី១ឆ្នាំ២០១៨ ក៏ដូចជាការប្ដេជ្ញាចិត្តតស៊ូបង្ការប្រឆាំងអំពើពុករលួយ ក្នុងនោះផ្តោតសំខាន់លើការស៊ើបអង្កេត និងការចោទប្រកាន់ចំពោះរឿងក្ដីសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានប្រជាជនគាំទ្រយ៉ាងខ្លាំង តាមនោះ រួមចំណែកកសាងបក្សឲ្យបានរឹងមាំនិងស្អាតល្អំ។ លោក Tran Quoc Vuong អះអាងថា រាល់យោបល់និងញាត្តិរបស់អ្នកបោះឆ្នោតនឹងត្រូវបានសមាជិកសភាទទួលយកហើយដាក់ជូនរដ្ឋសភានិងក្រសួង ស្ថាប័នមជ្ឈឹមពាក់ព័ន្ធនានាដើម្បីដោះស្រាយ៕