សមាជិកសភាបែលហ្ស៊ិកបានសន្យាជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីស្នាក់ការកណ្តាលរដ្ឋសភាសហព័ន្ធប៊ែលហ្សិក សមាជិកសភា លោក André Flahaut បានប្រគល់ជូនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក លោក Nguyen Van Thao នូវ រទេះរុញ ៤ គ្រឿង និងឧបករណ៍រៀនដើរសម្រាប់ជនពិការ៤ គ្រឿង ដើម្បីជូនដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅខេត្ត Quang Tri។ 

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានថ្លែងអំណរគុណចំពោះទឹកចិត្តល្អប្រសើរដែលសមាជិកសភា Flahaut និងក្រុមសមាជិកសភាបានគាំទ្រសេចក្តីសម្រេចចិត្តជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ដែលទើបនឹងបានអនុម័តដោយសភាបែលហ្ស៊ិកកាលពីដើមខែតុលា។ឯកអគ្គរដ្ឋទូត Nguyen Van Thao បានអះអាងថា នេះជាអំណោយដ៏ជាក់ស្តែងសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅខេត្ត Quang Tri។

សមាជិកសភាបែលហ្ស៊ិកបានសន្យាជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1សមាជិកសភាបែលហ្សិក លោក André Flahaut ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក លោក Nguyen Van Thao និងលោកស្រី Tran To Nga។ រូបថត៖ Huong Giang/TTXVN

រីឯខ្លួនវិញ សមាជិកសភា André Flahaut បានអះអាងថា លោកតែងតែព្យាយាមធ្វើប្រការល្អប្រសើរបំផុតសម្រាប់ជនរងគ្រោះដោយជាតិគីមីពូលពណ៌លឿងទុំនៅវៀតណាម ដោយសង្ឃឹមថា ពួកគេនឹងមានជីវិតកាន់តែប្រសើរឡើង។ សមាជិកសភាលោក Flahaut ក៏បានសម្តែងនូវសេចក្តីរីករាយដែលឃើញទំនាក់ទំនងរវាងប្រទេសបែលហ្សិក និងវៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ។

កាលពីខែធ្នូ ឆ្នាំ ២០២១ លោក André Flahaut បានដាក់ជូនសភាសហព័ន្ធបែលហ្ស៊ិកនូវសេចក្តីសម្រេចចិត្ត ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពូលពណ៌លឿងទំក្នុងសម័យសង្គ្រាមនៅវៀតណាម។ នៅថ្ងៃទី ៥ ខែតុលា សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយសភាបែលហ្ស៊ិកជាមួយនឹងសម្លេងគាំទ្រ ១០០%។ សភាបែលហ្ស៊ិកក៏ជាសភាដំបូងគេនៅលើពិភពលោកដែលអនុម័តលើដំណោះស្រាយគាំទ្រជនរងគ្រោះដោយជាតិគីមីពូលពណ៌លឿងទំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ