សមាជិកសភាពិភាក្សាអំពីកិច្ចការពារសត្វព្រៃ

សមាជិកសភាពិភាក្សាអំពីកិច្ចការពារសត្វព្រៃ - ảnh 1
សមាជិកសភាពិភាក្សាអំពីកិច្ចការពារសត្វព្រៃ

(VOV)_នាថ្ងៃទី៣មិនា នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) ​សមាជិក
សភាចំនួន៤០រូប និងបណ្ដាសមាជិកខុទ្ទកាល័យរដ្ឋសភា មកពីខេត្ត​ ទីក្រុង និងស្ថា
ប័នទាក់ទិននានា បានចូលរួមសិក្ខាសាលា៖ “ លើកកំពស់ប្រសិទ្ធភាពឃ្លាំមើលការ
អនុវត្តច្បាប់ការពារសត្វព្រៃ។”​ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍​កន្លងទៅ ស្ថានភាព
​បង្កើនការលក់ដូរសត្វព្រៃខុសច្បាប់ឆ្លងដែន បាន​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍
សេដ្ឋកិច្ច សន្តិសុខជាតិរបស់វៀតណាម គំរាមកំហែងបង្កអតុល្យភាពអេកូឡូស៊ី។ 
ទោះបីជា ស្ថានប័នមានសមត្ថកិច្ចជាច្រើនរបស់វៀត​ណាមបានខំប្រឹងប្រែងបង្ការ
ប្រឆាំងនឹងបញ្ហានេះក្តី ប៉ុន្តែវៀតណាមក៏ត្រូវរង​ផលបះពាល់ជាច្រើនពីសកម្មភាព
ដឹកជញ្ជូន លក់ដូរខុសច្បាប់សត្វព្រៃផងដែរ។ 

នៅទីនេះ អង្គសន្និសីទបានឯកភាពជំរុញដំណើការសុក្រិតប្រព័ន្ធច្បាប់ ​ដើម្បីការពារ
សត្វព្រៃ និងលើកកំពស់គុណភាពឃ្លាំមើលការអនុវត្តច្បាប់​៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ