សមាជិកសភាភាគច្រើនគាំទ្រលើការចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី យន្តការ គោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេសចំពោះរដ្ឋធានីហាណូយ

(VOVWORLD) - សមាជិក សភាភាគច្រើនបានគាំទ្រលើការចេញផ្សាយសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការអនុវត្ត សាកពិសោធន៍នូវយន្តការ គោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេសចំពោះរដ្ឋធានី ក្នុងគោលដៅបង្កើនប្រភពធនធាន សិទ្ធិម្ចាស់ ការក្នុងការសម្រេចនិងប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
សមាជិកសភាភាគច្រើនគាំទ្រលើការចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី យន្តការ គោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេសចំពោះរដ្ឋធានីហាណូយ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំរបស់រដ្ឋសភា (រូបថត៖ quochoi.vn) 

នាព្រឹកថ្ងៃទី១២ មិថុនា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំរដ្ឋសភាលើកទី៩ នៅពេលដែលពិភាក្សាអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីយន្តការ គោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេសចំពោះរដ្ឋធានីហាណូយ សមាជិក សភាភាគច្រើនបានគាំទ្រលើការចេញផ្សាយសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការអនុវត្ត សាកពិសោធន៍នូវយន្តការ គោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេសចំពោះរដ្ឋធានី ក្នុងគោលដៅបង្កើនប្រភពធនធាន សិទ្ធិម្ចាស់ ការក្នុងការសម្រេចនិងប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ថ្លែងការសន្និដ្ឋាននៅសម័យពិភាក្សា លោកអនុប្រធានរដ្ឋសភា Phung Quoc Hien បានសង្កត់ធ្ងន់ថា គោលដៅនៃការចេញផ្សាយសេចក្ដីសម្រេច ចិត្តខាងលើគឺបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍរដ្ឋធានីប្រកបដោយឆាប់ រហ័ស ចីរភាព សក្តិសមជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌អប់រំ វិទ្យាសាស្ត្រនៃប្រទេសទាំងមូល ព្រមទាំងអះអាងនូវតួនាទីជាកម្លាំងចលករ របស់រដ្ឋធានីហាណូយនៅតំបន់ភាគខាងជើង តំបន់ដីសណ្ដទន្លេក្រហមនិង ប្រទេសជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ