សមាជិកសភាម៉ិចស៊ិកូវាយតំលៃខ្ពស់ចំពោះគោលជំហរសន្តិភាពរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
(VOV)_នាថ្ងៃទី២២ ឧសភា ប្រធានសភារដ្ឋ Zacatecas របស់ម៉ិចស៊ិកូ សមាជិក
សភា Alfredo Femat Banuelo បានសម្ដែងនូវការគាំទ្រ និងវាយតំលៃខ្ពស់ចំពោះគោល ជំហរសន្តិភាព របៀបដោះស្រាយបញ្ហានៅសមុទ្រខាងកើតរបស់បក្ស និងរដ្ឋាភិបាលវៀតណាម ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវផង និងរួមចំណែករក្សារសន្តិភាព
ស្ថិរភាពនៅក្នុងតំបន់ផង។
|
សមាជិកសភា Alfredo Femat Bañuelo(phungquangthanh.net) |
ក្នុងសេចក្ដីសម្រេចចិត្តរបស់ក្រុមសមាជិក សមាជិកាសភាចំនួន៧ ដែលបានចុះហត្ថលេខា ផ្ញើមកស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ិកូ សភារដ្ឋ Zacatecasបាន អំពាវនាវអោយចិននិងវៀតណាមស្វែងរកដំណោះស្រាយនយោបាយ និងជួបសន្ទនា អំពី ចំពោះបញ្ហាសមុទ្រខាងកើត ដោយឈរលើក្របខ័ណ្ឌច្បាប់អន្តរជាតិ។ តាមនោះ សភារដ្ឋ Zacatecasក៏បានស្នើរដ្ឋសភាម៉ិចស៊ីកូ តាមរយៈក្រសួងការបរទេស ស្នើអង្គការ
សហប្រជាជាតិធ្វើអន្តរាគមន៍អោយទាន់ពេលវេលា និងពិនិត្យមើលបញ្ហានេះដោយពហុ ទិស និងផ្ញើសារសន្តិភាពដល់ស្ថានទូតនៃប្រទេសទាក់ទិននានា និងមានគោលបំណងថា៖ បណ្ដាជំលោះត្រូវបានដោះស្រាយ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕