សមាជិកសភាមានគោលបំណងថា រដ្ឋសភាអាណត្តិខាងមុខ​បន្ត​ពង្រីក​ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត

(VOVWORLD) - ទាក់ទងនឹងការងារកម្មាភិបាលរបស់រដ្ឋសភាអាណត្តិខាងមុខនោះ នាព្រឹកថ្ងៃទី ៣០ ខែមិនា សមាជិកសភាមានគោលបំណងថា ថ្នាក់ដឹកនាំស្នូលៗរបស់រដ្ឋសភា រដ្ឋ និងរដ្ឋាភិបាលបន្ត ដឹកនាំប្រទេសជាតិ អនុវត្តន៍បំណងប្រាថ្នារបស់ប្រជាជាតិ "ខ្លាំងមាំមួននិងសម្បូររុងរឿង" ។ 
សមាជិកសភាមានគោលបំណងថា រដ្ឋសភាអាណត្តិខាងមុខ​បន្ត​ពង្រីក​ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត - ảnh 1សម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ (រូបថត៖ quochoi.vn)

សមាជិកសភាលោក Ngo Duy Hieu មកពីទីក្រុងហាណូយបានចាត់ទុកថា៖ “បេក្ខជនទាំងអស់សុទ្ធសឹងជាកម្មាភិបាល ដែលពោរពេញទៅដោយបទពិសោធន៍ សកម្ម មានស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានឆ្លង់កាត់បរិយាកាសការងារជាច្រើន។ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានចែងយ៉ាងច្បាស់លាស់ថា មាគ៌ារបស់ប្រទេសជាតិក្នុងរយៈពេលច្រើនទសវត្សរ៍ ក៏ដូចជាគោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខជាមួយនឹងជួរថ្នាក់ដឹកនាំដ៏ក្លៀវក្លា ដែលមានបទពិសោធន៍ជាក់ស្តែងជាច្រើន និងច្នៃប្រឌិតនោះ ខ្ញុំជឿជាក់ថា ប្រទេសជាតិនឹងជំនះពុះពារលើការលំបាក ហើយនឹងសម្រេចបានគោលដៅគឺ នៅពាក់កណ្តាលសតវត្សរ៍ទី ២១ វៀតណាមនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍តាមទិសសង្គមនិយមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ