សមាជិកសភារុស្ស៊ីអំពាវនាវឲ្យច្រានចោលនូវសន្ធិសញ្ញាមិត្តភាពនិងដៃគូជាមួយអ៊ុយក្រែន

សមាជិកសភារុស្ស៊ីអំពាវនាវឲ្យច្រានចោលនូវសន្ធិសញ្ញាមិត្តភាពនិងដៃគូជាមួយអ៊ុយក្រែន - ảnh 1
ទាហានរុស្ស៊ីយាមនៅខ្សែព្រំដែនជាមួយអ៊ុយក្រែន (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៥ សីហា សមាជិកសភាមួយក្រុមនៃគណៈបក្ស
កុម្មុយនីស្តរុស្ស៊ីដឹកនាំដោយសមាជិកសភាលោក Sergei Obukhov បានផ្ញើរលិខិត
ទៅកាន់ប្រធានាធិបតីរុស្ស៊ី ដោយអំពាវនាវឲ្យច្រានចោលនូវសន្ធិសញ្ញាមិត្តភាព​
សហប្រតិបតិ្តការនិងដៃគូជាមួយអ៊ុយក្រែនក្រោយ ពេលឧបាយកលភេរវកម្មត្រូវ
បានរកឃើញនៅ Crimea។លិខិតរបស់ក្រុមសមាជិកសភានេះបាន លើកច្បាស់ថា
 រាល់សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនទាមទារឲ្យសហព័ន្ធរុស្ស៊ី
ត្រូវមានវិធានការតបតវិញភ្លាមមួយរំពិច ក្នុងនោះ វិធានការសំខាន់ និងសមស្រប
បំផុតដោយឈរលើស្ថានភាពជាក់ស្ដែងដែលអ៊ុយក្រែនបដិសេធធ្វើប្រក្រតីភាព
ទំនាក់ទំនងជាមួយរុស្ស៊ីនោះ គឺច្រានចោលសន្ធិសញ្ញាមិត្តភាព សហប្រតិបតិ្តការ
និងដៃគូរវាងសហព័ន្ធរុស្ស៊ីនិងអ៊ុយក្រែន។សេចក្ដីអំពាវនាវនេះត្រូវបាននាំចេញ
ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្លាក់ចូល ក្នុងភាពតាន
តឹងដ៏ធ្ងន់ធ្ងរ ក្រោយពីពេលស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ចាប់ខ្លួនក្រុម
ទាហានមួយនៅ Crimea ក៏ដូចជាបំបែកប្រកបដោយជោគជ័យនូវ ឧបាយកលវាយ
ប្រហារភេរវកម្មតម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើឧបទ្វីបនេះ។តាម
 FSB ថា អគ្គស្នងការស៊ើបការសម្ងាត់ចំណុះក្រសួងការពារជាតិ អ៊ុយក្រែនឈរពី
ក្រោយឧបាយកលវាយប្រហារភេរវកម្មនៅ Crimea៕

ប្រតិកម្មទៅវិញ

ផ្សេងៗ