សមាជិកសភាវៀតណាមជូនដំណឹងទៅអ្នកបោះឆ្នោតអំពីបញ្ហាសំខាន់របស់ប្រទេសជាតិ
(VOVworld) - នាព្រឹកថ្ងៃទី១ កក្ដដា គណៈប្រតិភូសមាជិកសភាមណ្ឌលខេត្ត Dac Nong ភាគកណ្ដាលវៀតណាម បានមានជំនួបប្រាស្រ័យលើដំបូងជាមួយអ្នកបោះឆ្នោត
បន្ទាប់ពីសម័យប្រជុំលើកទី៧ រដ្ឋសភានិតិកាលទី១៣នៅឃុំ Ea Po ស្រុក Chu Giut។
នៅជំនួបនេះ បណ្ដាសមាជិកសភាបានជូនដំណឹងទៅអ្នកបោះឆ្នោតអំពីលទ្ធផលរបស់
សម័យប្រជុំក៏ដូចជាបញ្ហាដ៏សំខាន់មួយចំនួនរបស់ប្រទេសជាតិពិសេសជាបញ្ហា
អធិបតេយ្យភាពអំពីកោះសមុទ្ររបស់មាតុប្រទេសលើសមុទ្រខាងកើត។អ្នកបោះឆ្នោត
Vi Van Chuc នៅភូមិ Nam Tien ស្រុក Chu Giut បានឲ្យដឹងថា៖
|
សមាជិកសភារាយការណ៍អំពីលទ្ធផលរបស់សម័យប្រជុំរដ្ឋសភាលើកទី៧ (រូបថត៖baodaknong.org.vn) |
“តាមការស្ដាប់សមាជិកសភារាយការណ៍នៅសម័យប្រជុំលើកទី៧ ខ្ញុំឯកភាពទាំង
ស្រុងចំពោះទស្សនៈរបស់បក្សនិងរដ្ឋវៀតណាមក្នុងបណ្ដាបញ្ហាដូចជា ការដឹកនាំ
នយោបាយ វប្បធម៏សង្គម កិច្ចការបរទេសជាមួយប្រទេសនានាលើពិភពលោក។ល។ដោយឡែកស្ដីពីបញ្ហាសមុទ្រខាងកើត ខ្ញុំសូមគាំទ្រគោលមាគា៏ ទស្សនៈរបស់បក្ស
និងរដ្ឋ គឺប្ដេជ្ញាតស៊ូចំពោះរាល់ការរំលោភលើដែនដីវៀតណាម”។
នៅថ្ងៃដដែល គណៈប្រតិភូសភានៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បាន
រៀបចំជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមណ្ឌល Cai Rang និង Binh Thuy។
នៅទីនេះ ក្រៅពីបញ្ហាសមុទ្រខាងកើត អ្នកបោះឆ្នោតបានស្នើរទៅបណ្ដាសមាជិក
សភា អំពីបញ្ហា បង្ការប្រឆាំងការអំពើពុករលួយ គោលនយោបាយកាត់បន្ថយភាព
ក្រីក្រ ការធានារ៉ាប់រងសុខាភិបាល និងសុវត្ថិភាពចរចរ៕