សមាជិកសភាវាយតម្លៃអំពីសម័យសួរដេញដោល

(VOVWORLD) - បន្ទាប់ពីសម័យសួរដេញដោល-ឆ្លើយសំនួរដេញដោល  គណៈ ប្រតិភូបានវាយតម្លៃថា សម័យសួរដេញដោលនេះ បង្ហាញពីភាពច្នៃប្រឌិត ដោយទុកពេលច្រើនសម្រាប់គណៈប្រតិភូសួរសំណួរ។ 

នារសៀលថ្ងៃទី៩ ខែមិថុនា សម័យប្រជុំលើកទី៣ នៃរដ្ឋសភានីតិកាលទី១៥ បានបញ្ចប់សម័យសួរដេញដោល ឆ្លើយសំណួរដេញដោល ដែលសម័យប្រជុំនេះប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃកន្លះ។ បន្ទាប់ពីសម័យសួរដេញ ដោល-ឆ្លើយសំនួរដេញដោល  គណៈប្រតិភូបានវាយតម្លៃថា សម័យសួរដេញដោលនេះ បង្ហាញពីភាពច្នៃប្រឌិត ដោយទុកពេលច្រើនសម្រាប់គណៈប្រតិភូសួរសំណួរ។ លោក Nguyen Tao សមាជិកសភាខេត្ត Lam Dong បានឲ្យដឹងថា៖ “លើកនេះ រដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាល ចាប់ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទេសាភិបាលធនាគាររដ្ឋ រដ្ឋមន្ត្រីក្រសួងគមនាកមន៍ដឹកជញ្ជូន បានចោទសួរសំណួររបស់សមាជិកសភា ហើយផ្តល់ចម្លើយយ៉ាងខ្លី រហ័សរហួន និងមានទំនួលខុសត្រូវ។  ចំពោះបញ្ហានៅសេសសល់ និងទន់ខ្សោយក្នុងដំណើរការគ្រប់គ្រងរដ្ឋ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ គឺរដ្ឋមន្ត្រីក៏បានបង្ហាញពីភាពវិជ្ជមាន និងលទ្ធភាពទីផ្សាររបស់ខ្លួន ពោលគឺការទទួលយកទំនួលខុសត្រូវដែលនៅសល់នៃវិស័យដែលយើងកំពុងគ្រប់គ្រង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ