សមាជិកសភាស្នើឲ្យចេញផ្សាយច្បាប់ស្ដីពីសន្តិសុខសេដ្ឋកិច្ច
(VOVWORLD) - លោក Le Thanh Van សមាជិកសភាមណ្ឌល Ca Mau បានចាត់ទុកថា ក្នុងឆ្នាំ២០២១ រដ្ឋសភាអាចប្រគល់ឲ្យរដ្ឋាភិបាលឬស្ថាប័នក្រោមឱវាទរដ្ឋ សភាធ្វើការស្រាវជ្រាវដើម្បីចេញផ្សាយច្បាប់ស្ដីពីសន្តិសុខសេដ្ឋកិច្ច។
សំណើស្ដីពីការចេញផ្សាយច្បាប់ស្ដីពីសន្តិសុខសេដ្ឋកិច្ចត្រូវបាន សមាជិកសភាលើកឡើងនៅក្នុងកិច្ចពិភាក្សាតាមវីដេអូកាលពីព្រឹកថ្ងៃទី២២ ឧសភា នៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៤។ លោក Le Thanh Van សមាជិកសភាមណ្ឌល Ca Mau បានចាត់ទុកថា ក្នុងឆ្នាំ២០២១ រដ្ឋសភាអាចប្រគល់ឲ្យរដ្ឋាភិបាលឬស្ថាប័នក្រោមឱវាទរដ្ឋ សភាធ្វើការស្រាវជ្រាវដើម្បីចេញផ្សាយច្បាប់ស្ដីពីសន្តិសុខសេដ្ឋកិច្ច។ លោកបានបកស្រាយថា៖
“ប្រការនេះស្ដែងចេញពីគ្រោះអាសន្នដែលគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ចរបស់វៀតណាម។ ឧទាហរណ៍ថា រូបភាព “ខ្សែបន្ទាត់៩ត្រេ” ដ៏ ខុសច្បាប់មានវត្តមានលើវិស័យជាច្រើន ចាប់ពីទេសចរណ៍រហូតដល់ សកម្មភាពអាជីវកម្មផ្សេងៗទៀត ឬបញ្ហាគម្រោងអចលនទ្រព្យតាមឆ្នេរ សមុទ្រដែលកំពុងត្រូវបានសាធារណៈមតិយកចិត្តទុកដាក់ជាដើម។ ចុង ក្រោយគឺផលប៉ះពាល់នៃការធ្វើសកលភាវូបនីយកម្មបង្កឡើងដោយជំងឺឆ្លង Covid-19 បានសរឲ្យឃើញថា ពិភពលោកកំពុងត្រូវបានគូរផែនទី នយោបាយសេដ្ឋកិច្ចឡើងវិញ។ ចន្លោះប្រហោងសកលលោកនៅក្នុងជំងឺ ឆ្លងលើកនេះ នឹងចាប់បង្ខំឲ្យប្រទេសនានារឹតបន្តឹងសន្តិសុខសេដ្ឋកិច្ចរបស់ ខ្លួន។ នោះគឺធានាកម្លាំងផ្ទៃក្នុង ធានាទីផ្សារក្នុងស្រុក ដើម្បីទប់ស្កាត់ផលប៉ះ ពាល់ជាអវិជ្ជមាននៃកម្លាំងពីខាងក្រៅ”។
ចំណែកឯសមាជិកសភា Truong Trong Nghia នៅមណ្ឌលទីក្រុង ហូជីមិញបានលើកសំណើថា ត្រូវការស្រាវជ្រាវសេចក្ដីព្រាងច្បាប់ស្ដីពីការ ធានាសន្តិសុខការពារជាតិនៅពេលទាក់ទាញគម្រោងវិនិយោគបរទេស ដើម្បីលុបបំបាត់លទ្ធភាពដែលបណ្ដាអានុភាពអមិត្តកេងចំណេញសំដៅបង្កឡើងភាពវឹកវទៅលើប្រទេសជាតិ៕