សមាជិកសភាអាមេរិក ដាក់ជូនសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកាបោសសំអាតគ្រាប់បែកមីននៅវៀតណាម ឡាវ និងកម្ពុជា
(VOVWORLD) - សេចក្តីព្រាងច្បាប់នេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីបញ្ជាក់ពីការសន្យាយូរអង្វែងរបស់អាមេរិក ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីបោសសំអាតគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌផ្ទុះដែលនៅសេសសល់នៅវៀតណាម ឡាវ និងកម្ពុជា។
ការស្វែងរកយុទ្ធភ័ណ្ឌផ្ទុះដោយប្រើប្រាស់ម៉ាស៊ីនជំនាញនៅតំបន់ខ្សាច់នៃស្រុក Hai Lang ខេត្ត Quang Tri។ រូបថតឯកសារ៖ Ho Cau/TTXVN |
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែវិច្ឆិកា បានឲ្យដឹងថា លោក Tammy Baldwin សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ តំណាងរដ្ឋ Wisconsin សមាជិកគណៈកម្មាធិការបែងចែកថវិកានៃព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា Jerry Moran នៃគណបក្សសាធារណរដ្ឋ តំណាងរដ្ឋ Kansas ទើបបានដាក់ជូនសេចក្តីព្រាងច្បាប់នៃគណបក្សទាំងពីរ ដែលកំណត់ថវិកាសម្រាប់ការងារបោសសម្អាតគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌផ្ទុះដែលនៅសេសសល់ក្រោយសម័យសង្គ្រាម នៅវៀតណាម ឡាវ និងកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីបញ្ជាក់ពីការសន្យាយូរអង្វែងរបស់អាមេរិក ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីបោសសំអាតគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌផ្ទុះដែលនៅសេសសល់នៅវៀតណាម ឡាវ និងកម្ពុជា។ នាពេលខាងមុខ អាមេរិកនឹងចំណាយទឹកប្រាក់ ១០០ លានដុល្លារអាមេរិកសម្រាប់ការងារនេះ ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៩៕