សមាជិកសភាអាមេរិកស្នើបន្តការទាក់ទងយោធាជាមួយ ស.ប.ប.ក.
(VOVWORLD) - នាថ្ងៃទី ១៨ មករា ក្រុមសមាជិកសមាជិការសភាអាមេរិកមួយក្រុមបានស្នើឲ្យប្រធានាធិបតី លោក Donald Trump ចាប់ផ្តើមឡើងវិញខ្សែទាក់ទងរវាងកងទ័ពនៃប្រទេសនេះជាមួយកងទ័ពកូរ៉េខាងជើងសំដៅបញ្ជៀសគ្រោះអាសន្នផ្ទុះឡើងជំលោះ។
សមាជិកសភាអាមេរិកស្នើបន្តការទាក់ទងយោធាជាមួយ ស.ប.ប.ក. |
(VOVworld) – នាថ្ងៃទី ១៨ មករា ក្រុមសមាជិកសមាជិការសភាអាមេរិកមួយក្រុមបានស្នើឲ្យប្រធានាធិបតី លោក Donald Trump ចាប់ផ្តើមឡើងវិញខ្សែទាក់ទងរវាងកងទ័ពនៃប្រទេសនេះជាមួយកងទ័ពកូរ៉េខាងជើងសំដៅបញ្ជៀសគ្រោះអាសន្នផ្ទុះឡើងជំលោះ។ បណ្ដាសមាជិកសភាបានចាត់ទុកថា៖ អាមេរិកគប្បីធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជៀសវាងការខ្វែងគំនិតដែលអាចនាំទៅការឡើងជណ្តើរជំលោះលើឧបទ្វីបកូរ៉េក្នុងនោះរួមមានសង្គ្រាមនុយក្លេអ៊ែរ។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៩ មករា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រកាសទិសដៅគោលនយោបាយឆ្នាំ ២០១៨។ តាមនោះ កូរ៉េខាងត្បូងនឹងរកវិធីរៀបចំការចរចាជាន់ខ្ពស់ជាមួយ ស.ប.ប.ក. ជាប្រចាំ ហើយបន្តផ្តល់ជំនួយមនុស្សធម៌សំរាប់ជនងាយរងគ្រោះនៅកូរ៉េខាងជើង។ នាថ្ងៃនេះដែរ កូរ៉េខាងត្បូងបានប្រកាសនឹងផ្តល់ជំនួយហិរញ្ញវត្ថុសំរាប់ ស.ប.ប.ក. ដើម្បីចូលរួម Olympic រដូវរងារ Pyeongchang ២០១៨ តាមរបៀបមិនបន្ធូស្រាលបទដាក់ទណ្ឌកម្មបច្ចុប្បន្ននៃសហគមន៍អន្តរជាតិចំពោះព្យុងយ៉ាង៕