សមាជិកសភាអូស្ត្រាលីអំពាវនាវឲ្យបណ្ដាភាគីនៅសមុទ្រខាងកើតគោរពច្បាប់អន្តរជាតិ
|
សមាជិកសភាអូស្ត្រាលីអំពាវនាវឲ្យបណ្ដាភាគីនៅសមុទ្រខាងកើតគោរពច្បាប់អន្តរជាតិ (vietnamplus.vn) |
Vovworld-ក្នុងសំបុត្រឆ្លើយតបជូនសមាគមអាជីវករវៀតណាមនៅអូស្ត្រាលី
នាពេលថ្មីៗនេះ ព្រឹទ្ធសមាជិកអូស្ត្រាលី Scott Ryan បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីបានស្វាគមការថ្លែងមតិដែលបាននាំចេញនៅសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) ចាប់ពីថ្ងៃទី១០ដល់១១ឧសភាកន្លងមកទាក់ទិនដល់ស្ថានភាពនៅសមុទ្រខាងកើត។ ព្រឹទ្ធសមាជិក Ryan បានឲ្យ
ដឹងថា អូស្ត្រាលីមិនឈរនៅខាងភាគីណាឡើយក្នុងជំលោះនៅសមុទ្រខាងកើត ប៉ុន្តែមានផលប្រយោជន៍ស្របច្បាប់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពគោរពច្បាប់
អន្តរជាតិពាណិជ្ជកម្មគ្មានរារាំងនិងសេរីភាពនាវាចរណ៍។
តាមលោក Ryan ថា អូស្ត្រាលីអំពាវនាវឲ្យបណ្ដាភាគីរក្សាភាពអត់ធ្មត់ជៀសវាង
អំពើរបង្ករឿងហេតុ។ បណ្ដារដ្ឋាភិបាលត្រូវធ្វើឲ្យច្បាស់និងអនុវត្តសេចក្តីថ្លែងការណ៍
អំពីដែនដីរួមជាមួយផលប្រយោជន៍អំពីនាវាចរណ៍សមស្របនឹងច្បាប់អន្តរជាតិក្នុង
នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS
1982)។ ចិននិងប្រទេសជាសមាជិកអាស៊ានត្រូវសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC)៕