សមាជិកសមាជិការសភាខេត្ត Can Tho ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

សមាជិកសមាជិការសភាខេត្ត Can Tho ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
សមាជិកអចិន្ត្រៃគណៈលេខាមជ្ឈឹមលោក Le Hong Anh ក្នុងជំនួបប្រាស្រ័យ១
ជាមួយអ្នកបោះឆ្នោតនាឆ្នាំ២០១៣


(VOVworld) - នាព្រឹកថ្ងៃទី១ ធ្នូ នៅមហាវិទ្យាល័យ Can Tho គណៈប្រតិភូសមាជិក
សមាជិការសភានៃទីក្រុង Can Tho ភាគខាងត្បូងវៀតណាមដឹកនាំដោយលោក Le
Hong Anh សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃគណៈលេខា
មជ្ឈឹមបក្សកុម្មុយនិសវៀតណាម បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត។
នៅទីនេះ អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះការដែលសម័យប្រជុំលើកទី៨
បានសម្រេចបញ្ហាសំខាន់ៗនៃប្រទេសជាតិ ជាពិសេសគឺការធ្វើវិសោធនកម្ម បំពេញ
បន្ថែមច្បាប់មួយចំនួនឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្ន។អ្នកបោះ
ឆ្នោតមានបំណងថា បក្សនិងរដ្ឋមានគោលនយោបាយដើម្បីជួយឧបត្ថម្ភនិសិត្ស
ស្វែងរកការងារធ្វើបន្ទាប់ពីបញ្ចប់សញ្ញាប័ត្ត។ថ្លែងមតិនៅជំនួបនេះ លោក Le Hong
Anh បានសំណូមពរថ្នាក់ដឹកនាំទីក្រុង Can Tho ក៏ដូចជាមហាវិទ្យាល័យ Can Tho
គប្បីមានដំណោះស្រាយជាក់ស្ដែងដើម្បីជួយឧបត្ថម្ភសំរាប់ជួរកម្មាភិបាល គ្រូប
ង្រៀន ក៏ដូចជានិសិត្សក្នុងការងារសិក្សារៀនសូត្រនិងបង្រៀន។លោក Le Hong
Anh ក៏បានស្នើរឲ្យមហាវិទ្យាល័យ Can Tho យកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មីកម្ម
វិធី របៀបបង្រៀននិងសិក្សារៀនសូត្រសំដៅលើកកំពស់គុណភាពបណ្ដុះបណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ