សមាជិកសមាជិកាសភាវៀតណាមដំណើការយកសន្លឹកទំនុកទុកចិត្ត
(VOV)-បន្តសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី១៥
វិច្ឆិកាបណ្ដាសមាជិកសមាជិកាសភាបានដំណើការកិច្ចប្រជុំពេញអង្គនៅសាលប្រជុំ។
បើកសម័យប្រជុំពេលព្រឹកថ្ងៃនេះ រដ្ឋសភាបានស្ដាប់សមាជិក គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc
ថ្លែងរបាយការណ៍បូកសរុបលទ្ធផលនៃការពិភាក្សាតាមក្រុមៗ អំពីការយកសន្លឹក
ទំនុកទុកចិត្ត ចំពោះមុខងារចំនួន៥០ដែលបានរដ្ឋសភាជ្រើសតាំងឬសច្ចានុម័ត។
|
សមាជិកសមាជិកាសភាវៀតណាមដំណើការយកសន្លឹកទំនុកទុកចិត្ត |
បន្តនោះ បណ្ដាសមាជិក សមាជិកាសភាសភាបានពិភាក្សាអំពីគំរោងច្បាប់
បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សារប្រជាជន។ ដំណាងជាច្រើននាក់
បានអះអាងថា៖ ការកសាងនិងចេញផ្សាយច្បាប់បោះឆ្នោតសមាជិកសភា និង
សមាជិកក្រុមប្រឹក្សារប្រជាជន គឺចាំបាច់ ជួយអោយការងារដឹកនាំ បញ្ជាណែនាំ
និងរៀបចំការបោះឆ្នោតប្រកបដោយងាយស្រួលជាង ព្រមៗគ្នា និងវិទ្យាសាស្ត្រ
ជាង រួមចំណែកលើកកំពស់គុណភាពសមាជិក…លៗ ថ្លែងមតិនៅទីនេះ លោក
Nguyen Anh Son សមាជិកសភាមណ្ឌល Nam Dinh បានអោយដឹងថា៖ មាត្រាថ្មី
មួយចំនួន ក្នុងពង្រៀងច្បាប់លើកនេះនៅបានក្រុមប្រឹក្សារបោះឆ្នោតសភា និង
សមាជិកក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់អនុវត្ត។ លោក Nguyen Anh Son បាន
អះអាងថា៖
“ ប្រការទី២ មាត្រាទី១១៧ រដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មបានកំណត់អំពីការ
រៀបចំ ភារកិច្ចជាក់ស្ដែងរបស់ក្រុមប្រឹក្សារបោះឆ្នោតជាតិ ដោយច្បាប់កំណត់ច្បាស់
ប្រសិនបើក្នុងសេចក្ដីព្រាងលើកនេះមិនទាន់បង្ហាញអស់ពីស្មារតីនៃរដ្ឋធម្មនុញ្ញនោះ។
ខ្ញុំស្នើគណៈកម្មការតាក់តែងស្រាវជ្រាវនឹងនាំចេញមាត្រាមួយចំនួនដើម្បីបំភ្លឺបញ្ហា
មួយចំនួនដែលបានកើតមានឡើង ហើយបានពិភាក្សាច្បាស់នៅក្នុងដំណើការ
ពិភាក្សារដ្ឋធម្មនុញ្ញឆ្នាំ២០១៣។”
នាថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភាពិភាក្សានៅសាលប្រជុំ ចំពោះគំរោង
ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ពន្ធ។ បន្ទាប់នោះ នឹង
ប្រកាសជាសាធារណះលទ្ធផលរាប់សន្លឹកឆ្នោត និងអនុម័តទៅលើសេចក្ដីសម្រេច
ចិត្តបញ្ជាក់អំពីការយកសន្លឹកទំនុកទុកចិត្ត៕