សមាជិកសម្ព័ន្ធយុវជនចំនួនជាង ៥ ពាន់នាក់ចូលរួមយុទ្ធនាការ «យុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨»

(VOVWORLD) - នាថ្ងៃទី ២៣ មិថុនា នៅទីក្រុង Da Lat សម្ព័ន្ធយុវជនខេត្ត Lam Dong បានរៀបចំពិធីចាប់ផ្តើមយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨ យុទ្ធនាការ ជួយឧបត្ថម្ភរដូវប្រឡងនិងថ្ងៃអាទិត្យបៃតងលើកទី ៦ ឆ្នាំ ២០១៨។ 
សមាជិកសម្ព័ន្ធយុវជនចំនួនជាង  ៥ ពាន់នាក់ចូលរួមយុទ្ធនាការ «យុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨»  - ảnh 1 សមាជិកសម្ព័ន្ធយុវជនចំនួនជាង  ៥ ពាន់នាក់ចូលរួមយុទ្ធនាការ «យុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨» 

នាថ្ងៃទី ២៣ មិថុនា នៅទីក្រុង Da Lat សម្ព័ន្ធយុវជនខេត្ត Lam Dong បានរៀបចំពិធីចាប់ផ្តើមយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៨ យុទ្ធនាការ ជួយឧបត្ថម្ភរដូវប្រឡងនិងថ្ងៃអាទិត្យបៃតងលើកទី ៦ ឆ្នាំ ២០១៨។ សមាជិក សម្ព័ន្ធយុវជននិងយុវជនចំនួន ៥ ពាន់នាក់បានចូលរួមយុទ្ធនាការទាំងនេះ។ បណ្ដាសកម្មភាពស្ម័គ្រចិត្តនឹងតភ្ជាប់នឹងតម្រូវការជាក់ស្តែងក្នុងសង្គម។ ក្នុងនោះ មានគោលដៅធំៗដែលត្រូវបានដាក់ចេញដូចជា៖ ការឧទ្ទេសនាមការងារធ្វើ សំរាប់សមាជិកសម្ព័ន្ធយុវជនចំនួន ១៥០០ នាក់ រៀបចំការពិនិត្យព្យាបាលនិង ផ្តល់ថ្នាំឥតគិតថ្លៃសំរាប់មនុស្សចំនួន ៣ ពាន់នាក់ ហើយអំពាវនាវឲ្យយុវជន បរិច្ឆាគឈាមចំនួន ២ ពាន់ឯកតា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ