សមាជិកអចិន្ត្រៃយ៍គណៈលេខា Le Hong Anh ទទួលជួបសន្ទនាជាមួយគណៈប្រតិភូបណ្ដាជនជាតិខេត្ត Lai Chau

នាព្រឹកថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ និងជា សមាជិកអចិន្ត្រៃយ៍គណៈលេខា Le Hong Anh បានទទួលជួបសន្ទនា ជាមួយ គណៈ
ប្រតិភូបណ្ដាជនជាតិខេត្ត Lai Chau (ភាគខាងជើងវៀតណាម) ដែលមកទីក្រុង
ហាណូយ សំដៅ ផ្លាស់ប្តូរ រៀនសូត្រ បទពិសោធន៍អំពីការងារឃោសនាមហាជន ជាមួយបណ្ដាខេត្តភាគខាងជើង វៀតណាម។ ក្នុងជំនួបសន្ទនា សមាជិកអចិន្ត្រៃយ៍
គណៈលេខា Le Hong Anh បានលើកច្បាស់ថា៖ ក្នុងរយៈពេលខាងមុខ ខេត្ត Lai
Chau ត្រូវប្រមូលផ្តុំធ្វើល្អ កាងារឃោសនាមហាជន ពង្រីកស្មារដីសាមគ្គីភាពអនុវត្ត
ល្អគោលមាគា៍រ គោលនយោបាយរបស់បក្ស រដ្ឋ និងរួមចំណែកជំរុញអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម របស់ខេត្ត ឲ្យខ្លាំងក្លាថែមទៀត។ លោក Le Hong Anh បានសង្កត់
ធ្ងន់ថា៖“ប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួម ក៏ប៉ន្តែ យើងត្រូវកំណត់ថា៖ កំលាំងអង្គការមហាជន គឺជា កំលាំងស្នូល ក្នុងការងារឃោសនាមហាជន។
ប្រសិនបើ យើងចង់ធ្វើល្អ ការងារឃោសនាមហាជន គឺ យើងត្រូវក្តាប់ជាប់
សតិអារម្មណ៍ គោលបំណង និងជួយមហាជនដោះស្រាយការលំបាក។ ពីនោះ ការឃោសនាមហាជនទើប មានប្រសិទ្ធភាព៕”

សមាជិកអចិន្ត្រៃយ៍គណៈលេខា Le Hong Anh ទទួលជួបសន្ទនាជាមួយគណៈប្រតិភូបណ្ដាជនជាតិខេត្ត Lai Chau - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ